ភ្នំពេញ៖ កញ្ជក់ហាងលក់ សំលៀកបំពាក់មួយកន្លែង បានបែកខ្ទេច ដោយសារតែបុរសម្នាក់ ចេញពីទិញខោអាវ ហើយដេរម៉ូតូ ដោយម៉ូតូជាប់ហ្គែរ ក៏ធ្វើអោយម៉ូតូស្ទុះ ហោះទៅបុកកញ្ចក់ហាង ទាំងកំរោលតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង១០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ៦៣ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពពត៌មានបានអោយដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បានចូលទៅទិញខោអាវ រួចក៏ចេញមកក្រៅវិញ កាច់សោរម៉ូតូម៉ាកស្ទេប ពាក់ស្លាកលេខ 1AA-9484 បំរុងនឹងចេញ ប៉ុន្តែមិនដឹងយ៉ាងម៉េច ម៉ូតូជាប់ហ្គែរក៏ស្ទុះហោះ ទៅបុកកញ្ចក់ហាងបែកខ្ទេចតែម្តង។

ក្រោយកើតហេតុ បុរសនោះបានធ្វើការចរចារ ជាមួយម្ចាស់ហាស ដោយព្រមចេញសងថ្លៃខូចខាត។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -