នៅ​សល់​មិន​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ច្បាប់​ចរាចរណ៍​នឹង​ចាប់​ផ្ដើម​ពិន័យ​ឡើង​វិញ​លើ​ការ​ត្រួត​ពិនិត្យ​ឯកសារ​ផ្សេង​ៗ​របស់​យាន​ជំនិះ។ ក្រោយ​កិច្ច​ប្រជុំ​ក្រុម​ការងារ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក និង​ពិភាក្សា​លើ​ឯកសារ​ជំនួយ​ស្មារតី​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​សម្រាប់​ក្រុម​ការងារ​ថ្នាក់​ជាតិ សម្រាប់​អ្នក​បើកបរ​ម៉ូតូ និង​អ្នក​បើកបរ​រថយន្ត ត្រូវ​មាន៖

@សម្រាប់​ម៉ូតូ៖
-អ្នក​បើក​បរ​ម៉ូតូ​មាន​កម្លាំង​ម៉ាស៊ីន​មិន​លើស​ពី១២៥ cc ត្រូវ​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង និង​ភ្ជាប់​នូវ​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន ឬ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​មាន​តម្លៃ​ស្មើ
-អ្នក​បើក​បរ​ម៉ូតូ​មាន​កម្លាំង​ម៉ាស៊ីន​​ចាប់ពី១២៦ cc ត្រូវ​ភ្ជាប់​នូវ​បណ្ណ​បើក​បរ​ប្រភេទ ក
-អ្នកបើកបរម៉ូតូកង់៣ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ត្រូវ​ភ្ជាប់​នូវ​បណ្ណ​បើកបរ​ប្រភេទ ក
-បណ្ណ​សម្គាល់​ម៉ូតូ​ត្រូវ​យក​ភ្ជាប់​តាម​ខ្លួន និង​មាន​ពាក់​ផ្លាក​លេខ
-មាន​កញ្ចក់​មើល​ក្រោយ កង់​ល្អ ហ្រ្វាំង​ស៊ី ភ្លើង និង​កញ្ចក់​ចាំង​ពន្លឺ​ត្រូវ​ដំណើរការ​ច្បាស់​ល្អ

@សម្រាប់​រថយន្ត៖
 -ត្រូវ​យក​ជាប់​តាម​ខ្លួន​នូវ​បណ្ណ​បើក​បរ​ត្រឹម​ត្រូវ​តាម​ប្រភេទ​យាន​យន្ត
-បណ្ណ​សម្គាល់​រថយន្ត​ត្រូវ​ភ្ជាប់​តាម​ខ្លួន និង​មាន​ពាក់​ផ្លាក​លេខ
-ត្រូវ​យក​ភ្ជាប់​តាម​រថយន្ត​នូវ​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម
-ត្រូវ​មាន​កញ្ចក់​មើល​ក្រោយ មាន​កង់​ល្អ ហ្រ្វាំង​ស៊ី ចង្កូត ផ្លិត​ទឹក​ជូត​កញ្ចក់មុខ-ក្រោយ និង​កញ្ចក់​ចាំង​ពន្លឺ​ត្រូវ​ដំណើរការ​ច្បាស់​ល្អ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -