ភ្នំពេញៈ នៅក្នុងប្រទេសកមុជាដែលផ្តល់តម្លៃចំពោះព្រហ្មចារីស្ត្រីអាចឆ្លងកាត់ការវះ កាត់មួយចំនួនដើម្បី “ស្តារ” ឡើងវិញនូវព្រហ្មចារីក្នុងនោះរួមមានការជួសជុលសន្ទះព្រហ្មចារី ការរឹតបន្តឹងទ្វារមាស និងថ្នាំសុល។ នេះជាវិស័យរកប្រាក់បានច្រើនដោយគ្មានច្បាប់គ្រប់គ្រងជា
ប្រទេសដែលការអប់រំពីផ្លូវភេទនៅមានកម្រិត។

ក្នុងហាងកែសម្ផស្សតូចមួយនៅខាងត្បូងទួលគោក នាង ផន (ឈ្មោះដាក់ឱ្យ) បានព្យាយាមលក់ផលិតផលកែសម្ផស្ស និងផលិតផលព្យាបាលសក់។ ក្រៅពីនេះនាងក៏ជាភ្នាក់ងារណែនាំសម្រាប់ការវះកាត់កែសម្ផស្សផ្សេងៗផងដែរដូចជាការបន្តឹងភ្នែក ការកែច្រមុះ ពោះដុះ ហើយម្តងនោះនាង ផន បានណែនាំអតិថិជនឱ្យស្គាល់គ្រូពេទ្យដែលនិយាយថាពួកគេអាចដេរសន្ទះព្រហ្មច រារីបស់ស្ត្រីមកវិញ។

នាងបានពន្យល់នាពេលថ្មីៗនេះថាវេជ្ជបណ្ឌិតមកពីគ្លីនិកឯកជន និងសាធារណៈអាចផ្តល់ការប្រឹក្សាយោបល់នៅហាងរបស់នាង។ ការវះកាត់នេះមានឈ្មោះថាការវះកាត់ស្តារសន្ទះព្រហ្មចារីដោយប្រើពេលតិចជាងមួយម៉ោងប៉ុណ្ណោះតែអាចចំណាយរហូតដល់ទៅ ៣០០ ដុល្លារ ។

នាង ផន បានពន្យល់ថាៈ “ក្នុងប្រទេសកមុជាយើងមានវប្បធម៌តឹងរ៉ឹងអំពីការរួមភេទមុនរៀបការក្នុងក្រុមគ្រួសារ អភិរក្សនៅពេលដែលឪពុកម្តាយចង់ឱ្យកូនស្រីរបស់ខ្លួនរៀបការជាមួយមនុស្សល្អម្នាក់គេត្រូវការជួសជុលសន្ទះ្រ ពហ្មចារីរបស់នាង”។

ទោះបីជាបន្តមានការយល់ច្រឡំបែបនេះក៏ដោយសន្ទះព្រហ្មចារីមិនត្រូវបានទទួលស្គាល់ថាជាសញ្ញាសម្គាល់រាងកាយព្រហ្មចារីរបស់ស្ត្រីដោយសហគមន៍វេជ្ជសាស្ត្រទេ។ ប៉ុន្តែ “ការជួសជុល” ជាផ្នែកមួយសំខាន់ក្នុងទីផ្សារពិសេសសម្រាប់ការស រ្តាឡើងវិញនៃព្រហ្មចារីនៅកមុជា។

ទំហំ និងប្រាក់ចំណេញពីវិស័យនេះនៅតែមិនឱ្យដឹងដោយសារដំណើរការជាមួយនឹងឯកសារតិចតួច និងក្រោមលេសការពារភ ពាឯកជន។

លោកវេជ្ជបណ្ឌិត Dr.Chivorn នាយកប្រតិបត្តិនៃសមាគមសុខភាពបន្តពូជកមុជា (RHAC) ឱ្យដឹងថាៈ “ខ្ញុំមិនគិតថាយើងអាចស ន្មាឱ្យចំនួនគ្លីនិក ឬគ្រូពេទ្យរោគស្ត្រីធ្វើវាទេហើយតើមានស្ត្រីប៉ុន្មាននាក់ក្នុងមួយឆ្នាំ ឬក្នុងមួយថ្ងៃ។

លោកបានបន្ថែមថាៈ “វាពិបាកដោយសាររឿងនេះគេមិននិយាយទេ”។ បន្ទាប់ពីវះកាត់ស្តារសន្ទះព្រហ្មចារីរួច នាង ផន ទទួលបានប្រាក់កម្រៃជើងសាតិចតួចពីគ្លីនិក។ ប៉ុន្តែនាងមិនបានរក្សាកំណត់ត្រារបស់អតិថិជន ឬវេជ្ជបណ្ឌិតទេ។



ការសាងសង់សង្គមឡើងវិញ

លោកស្រី រស់ សុភាព នាយកប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកមុជាបានឱ្យដឹងថាកង្វះនៃចំណេះដឹងគឺជាឫសគល់ពីភាពស្ងាត់ស្ងៀម។

លោកស្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាៈ “ខ្ញុំបានឮច្រើនដងថាស្ត្រីធ្វើវាទាំងស្ងៀមស្ងាត់។ ប៉ុន្តែខ្ញុំមិនអាចរាប់បានទេ។ គ្មានការស្រាវជ្រាវពីរឿងនេះទេ”។

ចំពោះលោកស្រី សុភាព ការនិយាយជាសាធារណៈពីការយល់ច្រឡំនេះតែងតែធ្វើឱ្យគេខឹងសម្បា។ លោកស្រីបានថ្លែងថាៈ “ពលរដ្ឋមានអារម្មណ៍ថានេះមិនមែនជាភាសាសមរម្យទេ”។

លោកស្រី សុភាព បានលើកឡើងថាស្ត្រីកមុជាត្រូវស្ថិតក្រោមការរំពឹងទុកយ៉ាងតឹងរ៉ឹងផ្នែកវប្បធម៌ជុំវិញព្រហ្ម ចារីហើយមានការរំពឹងទុកថាពួកគេនឹងហូរឈាមនៅពេលរួមភេទដំបូង។

លោកស្រីបន្ថែមថាៈ “ស្ត្រីជឿជាក់ថាបុរសទាមទារព្រហ្មចារី”។ តម្លៃព្រហ្មចារីមិនមែនមានតែនៅកមុជាេ ទទាំងវិស័យស្តារព្រហ្មចារីឡើងវិញក៏អ៊ីចឹងដែរ។

លោកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា ដែលមានគ្លីនិកពីរនៅរាជធានីភ្នំពេញ និងសៀមរាបបានថ្លែងថាទាំងការវះកាត់ស្តារព្រហ ច្មារី និងការបន្តឹងរន្ធយានីមានសេវាផ្តល់ជូននៅកមុជា។

ការបន្តឹងរន្ធយានីពេលខ្លះត្រូវធ្វើតាមវេជ្ជសាស្ត្រពិសេសបន្ទាប់ពីឆ្លងទន្លេប៉ុន្តែពេលខ្លះនីតិវិធីនេះត្រូវបាន អនុវត្តទាំងមិនចាំបាច់។

នាង yara (ឈ្មោះដាក់ឱ្យ) ជាអ្នករកស៊ីផ្លូវភេទដែលបានវះកាត់បន្តឹងរន្ធយានីនិយាយថាៈ “ខ្ញុំបានសម្រាលកូនដំបូងនៅស្រុក កំណើតរបស់ខ្ញុំ។ គ្រូពេទ្យសួរថាតើខ្ញុំចង់ធ្វើការវះកាត់ដែរទេហើយខ្ញុំនិយាយថាចាស៎។ ជាមួយអតិថិជនយើងគ្រាន់តែព្រួយបារ ម្ភថាយើងធ្វើច្រើនដងពេក”។

នាង yara បាននិយាយថានាងមិនប្រាកដថាតើអ្នករកស៊ីផ្លូវភេទដទៃទៀតបានធ្វើការវះកាត់ស្រដៀងគ្នារួមទាំងកា រវះកាត់ស្តារសន្ទះព្រហ្មចារីឡើងវិញឬយ៉ាងណាទេ។ នាងបានបន្តថាៈ “យើងមិនដែលនិយាយអំពីរឿងនេះជាមួយគ្នាទេ”។

លោកស្រី ចាន់ ធារី នាយកប្រតិបត្តិនៃអង្គការសម័ន្ធសុខភាពបន្តពូជ និងកុមារបានឱ្យដឹងថាពេលខ្លះស្ត្រីបានវិលត្រឡប់ទៅគ្ល នីកិវិញដើម្បីបន្តឹងរន្ធយោនីបន្ទាប់ពីសម្រាលកូនច្រើនដង។

ប៉ុន្តែអ្នកផ្សេងទៀតចង់វះកាត់ដើម្បីផ្គាប់ចិត្តដៃគូបុរស។ ពួកគេបាននិយាយថាៈ “ប្តីរបស់ខ្ញុំចង់ឱ្យខ្ញុំតូចជាងមុន”។

លោកវេជ្ជបណ្ឌិត សុខ ស៊្រុន ប្រធាននាយកដ្ឋានសេវាមន្ទីរពេទ្យនៅក្រសួងសុខាភិបាលបានថ្លែងថាការស្តារសន្ទះព្រហ្មច រាីដោយវិស យ័ឯកជនកំពុងប្រតិបត្តិការក្នុងចំណុចមិនច្បាស់លាស់លើផ្លូវច្បាប់។ គ្មានបញ្ញត្តិច្បាប់លើការវះកាត នេ់ទេះមា នន័យថាគ្លីនិកឯកជនមិនអាចមានអាជ្ញាប័ណ្ណហើយក៏មិនអាចត្រូវបានហាមឃាត់ផងដែរ។

លោកបានបន្តថាគ្លីនិកសាធារណៈមិនអនុវត្តនីតិវិធីវះកាត់នេះទេតែគ្លីនិកឯកជនក៏មិនផ្សព្វផ្សាយជាទូទៅដែរ។

ប៉ុន្តែគ្លីនិកមួយកន្លែងឈ្មោះថាមន្ទីរពេទ្យអន្តរជាតិ victoria នៅទួលគោកមិនស្ទាក់ស្ទើរឡើយក្នុងការផ្សាយពីប្រធ នាបទនេះជាហេតុធ្វើឱ្យមានបញ្ហាចម្រូងចម្រាស។

កាលពីមួយឆ្នាំមុនមន្ទីរពេទ្យនេះបានផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងវិទ្យុអំពី “ការវះកាត់ព្រហ្មចារី”។ ការផ្សាយនេះធ្វើឱ្យមានលិខិតមួយចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ដែលស្នើឱ្យបញ្ឈប់ដើម្បីការពារសម្រស់ស្មារតី និងប្រពៃណីនៃសង្គមខ្មែរ”។

ការផ្សព្វផ្សាយពាណិជ្ជកម្មនេះក៏បានបញ្ឈប់ចាប់តាំងពីនោះមកប៉ុន្តែមន្ទីរពេទ្យនេះបានផ្លាស់ប្តូរមកផ្សាយខ ន្លួឯងលើបណ្តាញសង្គមវិញ។ ការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកមួយដែលបានបង្ហោះនៅថ្ងៃទី ២០ ខែមករាភ្ជាប់ទៅនឹងសក្ខីភាពមួយដោយ “ចាន់ណា នៅភ្នំពេញ” ដែលការវះកាត់រន្ធយោនីបានជួយនាងឱ្យមានទំនាក់ទំនងឡើងវិញជ មាយួនឹងប្តី។

យោងតាមអ្នកទទួលភ្ញៀវនៅមន្ទីរពេទ្យនេះបានឱ្យដឹងថាការវះកាត់ស្តារសន្ទះព្រហ្មចារីឡើងវិញនៅមន្ទីរពេទ្យ victoria ចំណាយពេល ៣០ នាទីហើយត្រូវការថ្នាំសឹកនៅកន្លែងវះកាត់ហើយចំណាយប្រាក់ប្រហែល ១៨០ ដុល្លារអាមេរិក។ អ្នកនាងបានថ្លែងថាៈ “តម្លៃគឺអាស្រ័យទៅលើទំហំនៃការធ្វើឱ្យចេញឈាមព្រហ្មចារីថ្មី”។

អ្នកនាងបានបន្ថែមថាគ្លីនិកនេះក៏ផ្តល់នូវនីតិវិធីធ្វើឱ្យតឹងប្រដាប់ភេទផងដែរ។ ការព្យាយាមជាច្រើនដងរបស់កាសែតភ្ន ពេំញប៉ុស្តិ៍ដើម្បីជួបជាមួយអតិថិជន ឬគ្រូពេទ្យមិនទទួលបានការឆ្លើយតបទេ។

វេជ្ជបណ្ឌិត Dr.Chivorn របស់អង្គការរ៉ាក់ (RHAC) ទទូចថាគ្លីនិកនានាផ្តល់ការវះកាត់ដេរព្រហ្មចារីគឺដើម្បីប្រ កា់ចំណេញ។ “តាមដែលយើងដឹងភ្នាសសន្ទះរន្ធយោនីមិនមែនជាព្រហ្មចារីទេ”។ “ដូចគ្នាបាននិយាយថាៈ គ្រូពេទ្យឃ្លានលុយ”។

ថ្នាំលេប
ដោយសារតែវិទ្យាសាស្ត្រព្រហ្មចារី និងការភ្ជាប់ភ្នាសសន្ទះរន្ធយោនីឡើងវិញមានលក្ខណៈមិនច្បាស់លាស់វិធីសាស្ត្រនៃការវះកាត គឺ់មានលក្ខណៈផ្សេងៗគ្នា។

ថ្នាំសម្រាប់ធ្វើឱ្យមានព្រហ្មចារីក្លែងក្លាយនាំចូលពីក្រៅប្រទេសដែលមានលក់ក្នុងទីផ្សារអាចធ្វើឱ្យស្ត្រីសម្រេចនូវភាពមាន “ព្រហ្មចារី” ក្លែងក្លាយបណ្តោះអាសន្នតាមរយៈការចេញឈាមក្លែងក្លាយ ឬធ្វើឱ្យប្រដាប់ភេទតឹងណែនរហូតដល់មួយម៉ោង។

ចាន់ ឌីណា ប្រធានក្រុមនៅសហជីពនារីរកស៊ីផ្លូវភេទកមុជាបានថ្លែងថាថ្នាំគ្រាប់បន្តឹងផ្លូវភេទគឺមានប្រជា ប្រិយភាពណាស់ក្នុងចំណោមនារីរកស៊ីផ្លូវភេទជាពិសេសជាមួយភ្ញៀវអ្នកមានហើយអាចទិញនៅតាមហាងលក់គ្រឿងតុបតែងខ្លួនស្ត្រីនៅជុំវិញផ្សារអូឡាំពិក។

អ្នកនាងបានចង្អុលបង្ហាញថាការវះកាត់ឈឺចាប់ណាស់ហើយជាញឹកញាប់បន្សល់នូវស្នាមរបួស និងមានតម្លៃថ្លៃជាង។ ថ្នាំគ្រាប់បណ្តោះអាសន្នអាចប្រើប្រាស់ជាដដែលៗហើយការរឹតបន្តឹងប្រដាប់ភេទអាចធ្វើឱ្យនារីរកស៊ីផ្លូវភេទរកបានចំណូលច្រើន។

ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បានផ្សព្វផ្សាយអំពីថ្នាំប្រភេទនេះផងដែរដែលមិនត្រូវបានដាក់បញ្ញត្តិដោយក្រសួងសុខាភិបាល ឬអាចរកទិញបានតាមឱសថស្ថាន។

អ្នកនាង លក្ខិណា អាយុ ២៦ ឆ្នាំនៅរាជធានីភ្នំពេញជាមួយនឹងអាជីវកម្មលក់គ្រឿងតែងខ្លួនស្ត្រីតាមហ្វេសប ក៊ុលក់ផលិតផលធ្វេ ឱ្យីមានព្រហ្មចារីបីប្រភេទផ្សេងៗគ្នាដែលមានតម្លៃចាប់ពី ១៨ រហូតដល់ ២៥ ដុល្លារ។

អ្នកនាងបានថ្លែងនៅពេលទាក់ទងដោយភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទថាផលិតផលទាំងនេះក៏ត្រូវបាននាំចូលមកពីប្រទេសចិន ឬថៃ និងមានការទទួលស្គាល់វេជ្ជសាស្ត្រពីប្រទេសទាំងនោះ។

អ្នកនាងផ្តល់សេវាយកថ្នាំទៅឱ្យអតិថិជនរបស់អ្នកនាងបើទោះបីពួកគេនៅតាមខេត្តក៏ដោយ។ អ្នកនាងបានថ្លែងបន្តថាៈ “មានហាងលក់ថ្នាំប្រភេទនេះតាមអនឡាញជាច្រើន។ មិនមែនតែខ្ញុំទេ”។

ថ្នាំធ្វើឱ្យមានព្រហ្មចារីក្លែងក្លាយដាក់លក់តាមហ្វេសប៊ុក។

ការដេរព្រហ្មចារីត្រូវបានថតជាខ្សែភាពយន្តអប់រំ។

បន្ទាប់ពីរយៈពេលពីរឆ្នាំក្នុងស្ថានភាពមិនច្បាស់លាស់ខ្សែភាពយន្តឯកសាររបស់ ឆាយ បូរ៉ា ស្តីពីពាណិជ្ជកម្មផ្លូវភេទរបស់កមុជាទំហំ ៣,៥០ នៅទីបំផុតត្រូវបានចេញនៅតាមរោងកុនកាលពីខែកញ្ញាឆ្នាំមុនប ៉ុន្តែបន្ទាប់ពីអ្ន កផលិតខ្សែភាពយន្តនេះបានកែតម្រូវរយៈពេលពីរដង។ ទីមួយគឺត្រូវបានកាត់ពីបីនាទីមកមួយន ទាីទៅតាមសំណើរបស់ប្រធាននាយកដ្ឋានខ្សែភាពយន្តនៃក្រសួងវប្បធម៌។

វាធ្វើឡើងនៅក្នុងគ្លីនិកវះកាត់ព្រហ្មចារីមួយ។

បូរ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាៈ “វាបានបង្ហាញពីការពិតការយំ និងការឈឺផ្សា”។ “ឈុតឆាកនោះគឺអំណាចខ្លាំងណាស់ ប៉ុន្តែឥឡូវនេះអ្នកមិនឃើញវាច្រើនទៀតទេ”។

ខ្សែភាពយន្តទំហំ ៣,៥០ បង្ហាញពីវប្បធម៌នៃការដេរព្រហ្មចារីនៅក្នុងឧស្សាហកម្មជួញដូរផ្លូវភេទហើយអ្នកគ្រ ូពេទ្យមួយចំនួន និងអ្នកជំនាញមួយចំនួនដែលភ្នំពេញប៉ុស្តិ៍បានសម្ភាសក៏បានថ្លែងដូចគ្នានេះផងដែរ។

ឈុតឆាកដែលថតដោយលោក បូរ៉ា បានធ្វើឡើងតាមរយៈការសម្ភាសជាមួយស្ត្រីរកស៊ីផ្លូវភេទដែលបាននិយាយអំពីបទពិសោធរបស់ខ ន្លួក្នុងការដេរព្រហ្មចារីហើយពេលខ្លួនដេរជាច្រើនដង។

ក្នុងការស្វែងរកទីតាំង បូរ៉ា បានទៅគ្លីនិកមួយដែលមិនមានអាជ្ញាប័ណ្ណនៅផ្តុំជ្រោយចង្វារ។

លោកនិយាយថាៈ “ពួកគេថាជារៀងរាល់ថ្ងៃមានអតិថិជនពីរ ឬបីនាក់ទៅទីនោះ”។

លោក បូរ៉ា បានថ្លែងបន្តថាៈ “ពាណ្ជិជ្ជកម្មព្រហ្មចារីនេះ” គឺជាឧទាហរណ៍មួយទៀតនៃការកែច្នៃព្រហ្មចារី។ “វាជាការវិនិយោគមួយដើម្បីឱ្យស្ត្រីមានព្រហ្មចារីឡើងវិញ”។

លោក បូរ៉ា បានពន្យល់ថាឈ្មួញជួញដូរផ្លូវភេទអាចនឹងចំណាយលុយសម្រាប់ការធ្វើឱ្យមានព្រហ្មចារីឡើងវិញហើយប ន្ទាប់មកទទួលបានប្រាក់ចំណេញច្រើន។

នៅពេលទាក់ទងសុំអត្ថាធិប្បាយអ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បានទទួលស្គាល់ថាការរីកសាយភាយនៃ ការលក់ផលិតផលប្រភេទទាំងនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាបញ្ហាមួយ។

លោកបន្តថាៈ “យើងស៊ើបអង្កេតប៉ុន្តែឥឡូវមានសមត្ថភាពបានត្រឹមតែសុំឱ្យម្ចាស់ហ្វេសប៊ុកនីមួយៗឈប់”។

ទោះយ៉ាងណាមិនមានច្បាប់ហាមឃាត់ការលក់នេះ ឬហាក់ឃាត់ការផ្សាយពាណិជ្ជកម្មហើយការផ្សព្វពាណិជ្ជកម្មគួរត្រូវបានលុបបំបាត់ចោល។

តើមានអ្វីនាពេលបន្ទាប់? គ្រូពេទ្យដែលដឹងច្បាស់អំពីការអនុវត្តបែបនេះបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការ បង្កើតការយល់ដឹងអំពីផ្លូវភេទដើម្បីទប់ទល់នឹងឧស្សាហកម្ម។

ប៉ុន្តែខណៈការអប់រំអំពីផ្លូវភេទនាពេលថ្មីៗនេះត្រូវបានអនុម័តដោយផ្នែកដោយកម្មវិធីជាតិរបស់ក្រសួងអប់រំមានតែគម្រោងសាកល្បងប៉ុណ្ណោះមិនទាន់ត្រូវបានបញ្ចប់។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងថាៈ “យើងនៅតែត្រូវបណ្តុះបណ្តាលគ្រូ”។

វាក៏មិនច្បាស់ផងដែរថារដ្ឋាភិបាលអាចនឹងដាក់បញ្ញត្តិដូចម្តេចចំពោះឧស្សាហកម្មនេះ។

តំណាងរាស្ត្រគណបក្សប្រឆាំងលោកស្រី មូរ សុខហួរ អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងថានីតិវិធីនេះគួរតែត្រូវ បានហាមប្រាមដោយច្បាប់រួមទាំងសកម្មភាពទីផ្សាររបស់វា។

“ពាណិជ្ជកម្មព្រហ្មចារីនេះត្រូវតែពិភាក្សាជាផ្នែកនៃការអប់រំអំពីផ្លូវភេទនៅតាមសាលាដោយចាប់ផ្តើមព ថ្នីកា់បឋមសិក្សាទៅ”។

ប៉ុន្តែជំហររបស់ក្រសួងសុខាភិបាលនៅតែមិនទាន់ច្បាស់លាស់ហើយខណៈក្រសួងកិច្ចការនារី “ប្រឆាំងទាំងស្រុង” នឹងការដេរព្រហ្មចារីនេះរដ្ឋាភិបាលស្ទាក់ស្ទើរក្នុងការអំពាវនាវឱ្យមានការហាមប្រាម។

វេជ្ជបណ្ឌិត Dr.chivorn នៅអង្គការរ៉ាក់បានថ្លែងថាៈ “យើងមិនជំទាស់នឹងការដេរព្រហ្មចារីឡើងវិញទេពីព្រោះយើងគោ រពសិទ្ធិបុគ្គល។ ប្រសិនបើបុគ្គលម្នាក់ចង់ផ្លាស់ប្តូររាងកាយរបស់ខ្លួនវាជាសិទ្ធិរបស់គាត់”។

លោកស្រី លី ស្រីវីណា ម្ចាស់គ្លីនិកចំនួនពីរបានយល់ស្រប។ លោកស្រីបានថ្លែងថាៈ “នេះមិនគួរហាមប្រាមទេ។ វាគ្រាន់តែជាការវះកាត់តុបតែងលម្អរាងកាយប៉ុណ្ណោះ”។


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -