ជារៀងរាល់ថ្ងៃ ការប្រើប្រាស់ទូរស័ព្ទ គឺជារឿងមួយ ដែលជៀសមិនរួចសម្រាប់ មនុស្សគ្រប់គ្នា មិនថាក្មេង ឬក៏ចាស់នោះទេ។ ម៉្យាងវិញទៀត ចំពោះការប្រើប្រាស់នេះទៀតសោត យើងទាំងអស់គ្នាត្រូវតែ មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ជាយថា ហេតុផ្សេងៗ ដែលកើតឡើងបណ្ដាល មកពីការប្រើប្រាស់ ទូរស័ព្ទនេះ។

ជាក់ស្ដែងមានករណីកើតហេតុមួយ ដែលបណ្ដាលមកពីការ ប្រើប្រាស់ទូរស័ព្ទពេលកំពុង តែបញ្ចូលថ្មនៅឯរដ្ឋ Chicago សហរដ្ឋអាមេរិក ដោយមានក្មេងស្រីម្នាក់ឈ្មោះ Gabbieអាយុ ១៣ឆ្នាំមានរបួស។ អ្នកស្រី​ Jackie Fedro ដែលជាម្ដាយបានប្រាប់ថា ដំបូងឡើយកូនស្រី គាត់បានរត់ចុះពី លើផ្ទះមកយ៉ាងលឿន ព្រមទាំងស្រែកយំខ្លាំងៗទៀតផង។

ទម្រាំតែនាងអាចប្រាប់ម្ដាយពីរឿង ដែលកើតឡើងនោះ នាងចំណាយពេលដល់ទៅ ៥នាទីឯណោះ ព្រោះនាងមានភាព ភិតភ័យខ្លាំង។ ម្ដាយក្មេងស្រីបានបន្ថែមទៀតថា កូនស្រីខ្លួនបានប្រើប្រាស់ ទូរស័ព្ទពេលកំពុង តែដាក់បញ្ចូលថ្ម ស្រាប់តែមានចរន្ដឆ្លងឆក់នាង។  ដោយសារតែនាង មានពាក់ខ្សែក ដែលមានជាតិដែកផងនោះ ចរន្ដបានរត់ទៅខ្សែក របស់នាងធ្វើឲក របស់នាងត្រូវរលាក ហើយបន្សល់ទុកនូវស្លាកស្នាមជាប់មករហូត។

អ្នកស្រី Fedroបន្ថែមថា កូនស្រីរបស់ខ្លួនប្រើប្រាស់ទូរស័ព្ទម៉ូដែល LG d500 ដែលគាត់បានទិញ ឲជាកាដូនៅថ្ងៃបុណ្យណូអែល ហើយអ្នកស្រីក៏បានផ្ដល់ ដំណឹងពីហេតុការណ៍ របស់កូនគាត់ទៅក្រុមហ៊ុនដែរ ព្រមទាំងទាមទារឲក្រុមហ៊ុន ចេញថ្លៃព្យាបាលថែមទៀតផង។ ក្រុមហ៊ុនបានឆ្លើយតប ព្រមទាំងបានប្ដូរទូរស័ព្ទថ្មី មួយគ្រឿងឲទៅក្មេងស្រីនោះ ចំណែកឯទូរស័ព្ទ ដែលបង្កជាបញ្ហានោះ ក្រុមហ៊ុនបានយកវាទៅ ធ្វើពិសោធន៍ ដើម្បីតាមដាន និងកែតម្រូវឡើងវិញ។

មិនតែប៉ុននោះ អ្នកស្រីក៏បានបង្ហោះនៅលើគណនី tweeterរបស់អ្នកស្រីផងដែរ ដោយឲក្មេងៗទាំងអស់ចេះប្រុងប្រយ័ត្ន និងយល់ដឹងពីគ្រោះថ្នាក់ ដែលអាចកើតឡើងពីការប្រើប្រាស់ទូរស័ព្ទ។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -