សៀមរាប ៖ ជនសង្ស័យជាជាងប៉ះកង់ម្នាក់ បានល្បួងរំលោភប្អូនជីដូន១របស់ខ្លួន ដែលទើបមានអាយុ៤ឆ្នាំប៉ុណ្ណោះ បានសម្រេចចំនួន៣ដង ហើយក៏ត្រូវប៉េអឹមស្រុកពួកចាប់ខ្លួន ខណៈបម្រុងរត់គេចពីផ្លូវច្បាប់។
ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះហូយ សារម្យ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរប៉ះកង់ មានទីលំនៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ចំណែក ជនរងគ្រោះឈ្មោះ គ ស ភ ភេទស្រី អាយុ៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។ មន្ត្រីដដែលបន្ថែមថា ៖ ពួកគេជាបងប្អូនជីដូនមួយ ហើយបានរំលោភចំនួន៣ដងមកហើយ ទើបតែលើកនេះក្រុមគ្រួសារជនរងគ្រោះបានសម្រេចចិត្តមកប្តឹងកម្លាំងអាវុធហត្ថឲ្យជួយចាប់តែម្តង។
បច្ចុប្បន្នការិយាល័យជំនាញអាវុធហត្ថកំពុងកសាងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
មហាជនដែលដឹងរឿងនេះបានស្នើឲ្យស្ថាប័នតុលាការចាត់ការទៅជនកំហូចបែបនេះឲ្យបានធ្ងន់ធ្ងរចៀសវាងដោះស្រាយក្រៅប្រព័ន្ធច្បាប់៕
- Back to Home »
- ជាងប៉ះកង់ចាប់ប្អូនជីដូន១អាយុ៤ឆ្នាំ បានសម្រេច៣ដង ត្រូវប៉េអឹមចាប់ខ្លួន