ភ្នំពេញ៖ អតីតតារាចម្រៀង និងជាពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី បានសម្រាលកូនភ្លោះប្រុស ស្រីហើយប្រកបដោយសុវត្ថិភាព និងជោគជ័យ។

ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ថាស្ថានភាពកូនប្រុសម្នាក់ ក្នុងចំណោមកូនភ្លោះទាំងពីរ របស់អ្នកនាង ឈិន ច័ន្ទសុធារី អាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត នេះបើតាមការអះអាងរបស់ស្វាមីនាង លោក សុវណ្ណ មករា​។ ប៉ុន្តែក្រោយពីរូបនាង បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជិត១សប្តាហ៍រួចមក ទើបកូនរបស់នាង មានស្ថានភាពវិលត្រឡប់មកជាធូរស្រាលវិញ។

កាលពីម្សិលមិញនេះដែរ​ លោក សុវណ្ណ មករា បានបង្ហោះរូបថតកូនភ្លោះ តាមបណ្តាញហ្វេសប៊ុក និងបានសរសេរសារដែរថា "យប់មិញ ពីរនាក់ប្រពន្ធខ្ញុំសូម្បី១ម៉ោង ក៏មិនបានដេកដែរ ដោយសារសំណព្វចិត្តទាំងពីរនេះ កូរទល់ភ្លឺ ចាំមើលយប់នេះបើកការស៊ើបអង្កេតជាទ្រង់ទ្រាយធំ ទៅលើស្ដេចកូរទាំងពីរនេះ រហូតដល់ទីបញ្ចប់ ថាតើមូលហេតុអ្វីបានជាកូរដល់ថ្នាក់ហ្នឹង ព្រោះអីមិនមែនជារឿងធម្មតាទេ" ។

ជាមួយគ្នានោះដែរ មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានសម្តែងអារម្មណ៍ត្រេកអរជំនួស ពេលឃើញ កូនភ្លោះ ប្រុសស្រី និងម្តាយ មានសុខភាពល្អ និងគ្មានបញ្ហាបែបនេះ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -