តារាចម្រៀងរាងខ្ពស់ស្រឡះ ស្រស់ស្អាតសោភា ដែលជ្រកក្រោមផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ដែលបានប្រឡូកចូលក្នុងវិស័យសិល្បៈតាំងពីកុមារភាពមកនោះ ឥឡូវនៅតែពេញនិយមរស់ ដោតជាប់ក្នុងបេះដូង យុវវ័យ គ្រប់ស្រទាប់វណ្ណៈ។
បន្ទាប់ពីមានរឿងទំនាក់ទំនងស្នេហាជាមួយអ្នកចម្រៀងដែលជ្រកកោន ក្នុងផលិតកម្មជាមួយគ្នា គឺ លោក ឆន សុវណ្ណរាជ ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងប្រព័ន្ធសង្គមហ្វេសប៊ុក និងទស្សនិកជន។ ផ្លូវស្នេហារវាងអ្នកទាំងពីរពិតជាមិននឹកស្មានថា ត្រូវដើរដែលបន្លាចាក់ដោត មានសត្វសាហាវ និងសេរពិស មករារាំងយ៉ាងនេះសោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំងពីរ នៅតែព្យាយាមសាងស្នេហ៍ ជាមួយគ្នា ដោយចិត្តនិងចិត្ត និងអ្នកលេងប្រព័ន្ធសង្គមហ្វេសប៊ុក ជួយគាំទ្រយ៉ាងពេញទំហឹង។
ពេលថ្មីៗនេះ បានលេចលឺដំណឹងនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកថា ផ្លូវស្នេហ៍ប្រហែលបញ្ច្រាសទិសគ្នាហើយ រវាង បងកញ្ញា និងបងរាជ។ ប៉ុន្តែមិនយូរប៉ុន្មានផង លោក ឆន សុវណ្ណរាជ បានផុសរូបថតមួយ ដែលបញ្ជាក់ពីស្ថានភាពកំពុងមានជម្ងឺ ហើយស្របពេលនោះ គណនីយហ្វេសប៊ុក របស់ ឱក សុគន្ធកញ្ញា បានបង្ហោះ Status ជាអក្សរ ជូនពរយ៉ាងផ្អែមល្ហែម អមជាមួយរូបថតរបស់លោក ឆន សុវណ្ណរាជ ដែលចង់បង្ហាញអារម្មណ៍ពិតជំនួសលោក ឆន សុវណ្ណរាជ ថា “B Reach Too Said. I’m OK Take Care ur health pg my crush I love you”។