អាមេរិក៖ វាមិនមែនជាករណីទី១នោះទេ ដែលនៅជុំវិញពិភពលោកយើងនេះ មានប្រទេសជាច្រើន បានអនុញ្ញាតិ្តឲ្យមានការរៀបអាពាហ៍ពិពាហ៍ ស្របច្បាប់ចំពោះកុមារមិនទាន់ដឹងក្តី ជាមួយនឹងមនុស្សចាស់ រឺកុមារគ្នាឯងផងនោះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ វីដេអូមួយត្រូវគេបង្ហោះនៅលើយូធូប បង្ហាញពីសកម្មភាព រៀបការនៅទីក្រុងញូវយ៉ក ក្នុងតំបន់កម្សាន្ត Time Square របស់លោកតា​ អាយុ៦៥ឆ្នាំម្នាក់ ជាមួយនឹង កុមារីអាយុ១២ឆ្នាំ ម្នាក់ បានធ្វើឲ្យមហាជន ដែលនៅទីនោះមានការខឹងសម្បារជាខ្លាំង រហូតដល់អ្នកខ្លះទៀត ប្រើប្រាស់ពាក្យអសុរស និង មានការប្រតាយប្រតប់គ្នា ទៅលើកូនកំលោះ វ័យចំណាស់នោះទៀតផង។

ក្នុងពេលនោះមនុស្សភាគច្រើន បានសម្លឹងមើលទៅមុខ កូនក្រមុុំវ័យក្មេង ដែលកំពុងមានទឹកមុខក្រៀមក្រំ ហើយបានសួរនាងថា៖ "មិនអីទេឬ?" ហើយក៏មានបុរសម្នាក់បានស្រែកថា៖ "ទេទេ! វាមិនត្រឹមត្រូវទេ! ប្រសិនបើខ្ញុំហៅប៉ូលិស អ្នកឯងនឹងជាប់ខ្នោះជាមិនខាន"។ ក្រោយមក ក៏មានបុរសពីរនាក់ទៀត​ បានបំបែកអ្នកទាំងពីរ យកចេញទៅឆ្ងាយពីគ្នាផងដែរ។

យ៉ាងណាមិញ នេះគ្រាន់តែជាវីដេអូធ្វើតេស្តសាកល្បង ប្រតិកម្មរបស់មហាជន ឬគេហៅថា Social Experiment របស់តារាប្រចាំវេបសាយយូធូបតែប៉ុណ្ណោះ ដើម្បីចង់ដឹងថា ពួកគេឈឺឆ្អាល ឬធ្វើសកម្មភាពបែបណា នៅពេលឃើញតាចាស់ រៀបការជាមួយក្មេងស្រីដូចនេះ៕

តោះ! ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -