ភ្នំពេញ៖ បងប្អូនស្រី២នាក់របួសធ្ងន់ស្រាល ក្រោយត្រូវជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាប់អោយរងរបួសធ្ងន់ដោយសារមិនព្រមជានាជាមួយខ្លួនវិញ។

ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង៥និង៣០នាទីទាបភ្លឺថ្ងៃទី១៤មិនា២០១៦នៅផ្ទះជួលផ្លូវព្រឹទ្ធាចារ្យហ៑ុននាងក្រុម៥ភូមិច្រេសសង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ។ ស្ត្រីរងរបួសទី១ឈ្មោះលី ចេង អាយុ២០ឆ្នាំមុខរបរ លក់ដូរទី២ឈ្មោះលី សុខរ៉ា អាយុ២៨ឆ្នាំមុខរបរ លក់ដូរទាំង២នាក់បងប្អូនស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើនិងមានស្រុកកំណើតភូមិព្រែកតូចឃុំព្រែដាក់ស្រុកលើកដែកខេត្តកណ្តាល។

ចំណែកជនសង្ស័យជាអ្នកបង្ករគ្រាន់តែដឹងថាឈ្មោះ រាជ្យ អាយុ២៣ឆ្នាំមានស្រុកកំណើតនៅខេ តកំពតប៉ុណ្ណោះបានរត់កេចខ្លួនបាត់។ ប្រភពពីស្ត្រីរងគ្រោះដែលជាអាឌិតសង្សារជនដៃដលបានប្រាប់ឱ្យដឹងថានៅល្ងាចមុនកើតហេតុឈ្មោះរាជ្យដែលជាអឌិតសង្សាបានមកជួបនាងសុំ ជានានិងគ្នាវិញតែនាងមិនព្រមហើយបុរសខាងលើក៍ទៅបាត់ទៅលុះព្រឹកឡើងខណះដែលនាងបានបើកទ្វាផ្ទះជួលគោលបំណងរៀបចំលក់ដូរស្រាប់តែឈ្មោះរាជ្យបានចូលមកក្នុងផ្ទះនាងក្នុងដៃកាន់ កាំបិតប័ុងតោមកកាប់សំដៅនាងតែម្តងពេលនោះ បងនាងចូលមកជួយក៍ត្រូវជននោះកាប់ត្រូវផងដែល។

តាមសំដីសមត្ថកិច្ចដែលបានចុះទៅពិនិត្យរបួសបានប្រាប់ថាស្ត្រីជាបងបានរងរបួសត្រូវក្រោមចង្វាមួយកាំបិតចំណែកស្ត្រីជាប្អូនវិញត្រូវក្បាលផ្នែខាងក្រោយមួយកាំបិតកែងដៃខាងឆ្វេងមួយកាំបិតជើងឆ្វេងមួយកាំបិតពោះមួយកាំបិតចំណែកកគ្រាន់តែមមានស្នាមឆូតប៉ុណ្ណោះ។ ក្រោយកើតហេតុអ្នករងរបួសត្រូវបានបងប្អូនដឹកទៅសង្ក្រោះនៅក្លីនិកឯកជនជិតកន្លែងកើតហេតុតែដោយសាររបួសធ្ងន់បានបញ្ជូនបន្តរមកមន្ទីពេទ្យព្រះកុសុមះវិញ។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -