ចូលដល់រសៀលថ្ងៃទី២២នេះ អ៊ាម វន្នី ដែលកំពុងល្បីថា ជោគជ័យខ្លាំងនៅលើទឹកដីអាមេរិក លើដំណើរបេសកកម្មរបស់ខ្លួន ស្រាប់តែឆ្លៀតពេលបង្ហើបចំណងជើងបទថ្មី លើទំព័រ Facebook Page ទៀតថា នឹងចេញបទ "ផ្ញើស្នេហ៍នៅមីនីសូតា" ថែមទៀត ដោយមានទាំងវីដេអូផងដែរ។ អុញនោះ! ពិតជាត្រីងៀតឆ្លៀតពងមែន ការងាររវល់ប៉ុណ្ណឹងហើយ នៅមានពេលធ្វើចម្រៀងបានទៀត សុំសរសើរតែម្ដង។
យ៉ាងណាមិញ សូមពុកម៉ែបងប្អូនរង់ចាំមើលទាំងអស់គ្នា ថាតើកវីរូបនេះ មានគំនិត និងការនិពន្ធសាច់រឿងបែបណា ស្រប់តាមចំណងជើងខាងលើនេះ ហើយគាត់គិតចង់មានស្នេហានៅរដ្ឋមីនីសូតាហ្នឹងមែនទែន ឬយ៉ាងណា ព្រោះ Fans គាត់នៅកម្ពុជា មានច្រើនណាស់ តែហេតុអ្វីមិនចាប់អារម្មណ៍ បែរជាទៅចង់ចាប់អារម្មណ៍កញ្ញាសហរដ្ឋទៅវិញ? ម្យ៉ាងទៀត សង្ឃឹមថា បទថ្មីនេះ ចេញមកទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយមិនចាញ់បទស្អប់ស្នេហ៍ដំបូង ទៅចុះ៕
- Back to Home »
- អ៊ាម វន្នី ទុកស្នេហ៍ដំបូងនៅកម្ពុជា រួចចង់ផ្ញើស្នេហ៍ថ្មីនៅរដ្ឋមីនីសូតា ទឹកដីអាមេរិក