ពិតជា​ចម្លែក​មែន​ពិភពលោក​របស់​យើង មាន​រឿងរ៉ាវ​សព្វបែបយ៉ាង ដែល​រឿង​ខ្លះ​គួរឱ្យ​ហួសចិត្ត រឿង​ខ្លះ​គួរឱ្យ​អស់សំណើច តែ​ក៏​មានរឿង​ខ្លះ​គួរឱ្យ ធុញទ្រាន់​ដែរ ។

ឥឡូវ​សូម​យក​រឿង​ប្លែក​នៅ​ស្រុកថៃ ដែលមាន​តារា​សម្តែង​ស្រី​ម្នាក់ ប្រកាស​រក​ប្តី ដោយ​ឡើង​ស្លាក (​ប៉ាន់​ណូ​) ដ៏​ធំ ដូច​ក្រុមហ៊ុន​ផ្សេងៗ​ផ្សាយ​ផលិតផល​របស់ខ្លួន​អ៊ីចឹង ) ។​

រូប​ភាពជា​ស្ត្រី​សិច​ស៊ី បញ្ចេញ​គល់​សុដន់​ដ៏​ធំ​ទ្រលុកទ្រលន់ នៅះ​គឺ​រូប​របស់ នាង ពុ​យ អៈរញ្ញ​យ៉ា អាយុ ៤០ ឆ្នាំ ជា​ក្រមុំ​សៅកែ បាន​ជួល​ជាង​តម្លើង​ប៉ាន់​ណូ ដាក់​ប្រកា​សរក​ប្តី ថែមទាំង​ដាក់​លេខ​ទូរស័ព្ទ​យ៉ាង​ហ៊ឺហា​ទៀតផង តែ​ត្រូវ​ប៉ូលិស​បញ្ជា​ឱ្យ​ទម្លាក់​ស្លាក​នោះ​ចោល ព្រមទាំង​ត្រៀម​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ទៀតផង ។​

​ខ្លឹមសារ​ដែលមាន​អក្សរ​ធំៗ​ដាក់ថា «​អាយុ ៤០ ឆ្នាំ ពុ​យ អៈរញ្ញ​យ៉ា ប្រកាស​រក​ប្តី សុំ​ម្តង​…​មុន​ស្លាប់​» ។ អាជ្ញាធរ​មូលដ្ឋាន​ថៃ​និយាយថា ប៉ាន់​ណូ​នេះ​បាន​លួច​តម្លើង​កាលពី​ថ្ងៃទី ២៨ ខែមេសា ក្រោយពី​បានសេចក្តីរាយការណ៍​​ ក៏បាន​បញ្ជា​ឱ្យ​ទម្លាក់​ចុះ​វិញ ។ តាមច្បាប់​នៅ​ស្រុកថៃ អ្នកប្រព្រឹត្ត​អាក្រាតកាយ ឬ មាន​អំពើ​លាមក មាន​កម្រិត​ទោស​ជាប់គុក​ពី ៦ ខែ​ទៅ ២ ឆ្នាំ ឬ ពិន័យ​ជា​ប្រាក់ ៤ មុ​ឺ​ន​បាទ ។​

​ប៉ាន់​ណូ​ធំៗ​បែបនេះ នៅ​ស្រុក​ខ្មែរ​បង់ពន្ធ​ប្រចាំឆ្នាំ​ថ្លៃ​រាប់​មុ​ឺ​ន​ដុល្លារ តែ​នៅ​ថៃ​មិនដឹង​ថ្លៃ​ប៉ុន្មាន ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -