ពិធីការិនីរូបរាងតូចល្អិត ដែលទើបសម្រាលកូនភ្លោះថ្មីៗនេះ អ្នកនាង ឈិន សុធារី បានបង្ហោះសារ ក្នុងហ្វេសប៊ុក ទាំអារម្មណ៏ខឹងសម្បារថា «ចង់ទិញច្រវ៉ាក់ទុកដាក់មនុស្ស កុំអោយពូកែដើរ ពូកែរត់ចោលពេក។ការសន្យាជាពាក្យបោកប្រាស់ តែនិស្ស័យរបស់មនុស្សគឺពិបាកកែ»។បើតាមការComment របស់ មិត្តភក្តិក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេគិតថា ឈិន សុធារី កំពុងមួរម៉ៅ និងស្វាមីលោក សុវណ្ណ មករា ហើយ។
តបជាមួយនិងសាររបស់ ឈិន សុធារី មានមិត្តភក្តិក្នុងហ្វេសប៊ុកជាច្រើនបាន Comment លួង លោមដល់រូបនាង ដោយអ្នកខ្លះបាននិយាយថា «ទើបសម្រាលបុត្រអញ្ចឹងធ្វើចិត្តអោយត្រជាក់ណា» អ្នកខ្លះទៀតថា«មនុស្សប្រុសតែអញ្ចឹងរហូត អត់កែទេឈប់ជឿទៅ ខ្ញុំស្គាល់ហើយរសជាតិមើលកូនតែ ឯងហត់ខ្លាំងណាស់ មនុស្សប្រុសបានចេញទៅក្រៅភ្លេចអស់ហើយប្រពន្ធកូន»។ក្នុងនោះក៏មានអ្នកខ្លះលួងលោមអោយនាងគិតគូរពីសុខភាពដែលកំពុងសរសៃខ្ចី។
ឈិន សុធារី បានសសេរសារបន្តទៀតថា«បើកូនតែមួយ មិនសូវអីទេ តែកូនមានដល់ទៅពីរនាក់ ហើយពួកគាត់នៅតូចៗណាស់ ពិបាកហ្នឹងមើល ហើយហត់បន្តិច ហើយ»។មានការនិយាយថា មូលហេតុដែល ឈិន សុធារី បង្ហោះសារបែបនេះ ដោយសារ នាង មាន អារម្មណ៏មិនសប្បាយចិត្តនិង ស្វាមីលោក សុវណ្ណ មករា មិនសូវនៅផ្ទះជួយមើលថែទាំនាង ដែលទើប នឹងសម្រាលកូន កាលពីពេលថ្មីៗរហូតដល់ទៅពីរនាក់។
គួររំលឹកថា ឈិន សុធារី ទើបនិងវះកាត់សម្រាលកូនភ្លោះកាលពីចុងខែកុម្ភៈនៅមន្ទីរពេទ្យ ខេមា ដោយក្នុងនោះកូនភ្លោះប្រុសស្រីរបស់នាងមានសុខភាពល្អជាធម្មតានិងមានមុខមាត់ស្រស់ស្អាតគួរអោយស្រលាញ់៕