ការមានផ្ទៃពោះជាដំណើរនៃការយកចិត្តទុកដាក់បំផុត ហើយអ្វីដែលប៉ះពាល់ដល់សរីរាង្គបន្តពូជអាចបណ្តាលឲ្យពិបាកក្នុងការសន្មត់ និងការមិនអាចមានកូនបាន។
តើវាពិតជាអាចទៅរួចរទេ ដែលស្ត្រីចង់បានកូនភ្លោះពីរដោយមិនចាំបាច់ប្រើវិធីសិប្បនិម្មិតណាមួយ? អ្នកជំនាញជាច្រើនបានប្រាកដប្រជាពីវិធីមួយចំនួនអាចឲ្យមានកូនភ្លោះស្រីទាំងពីរបានដោយមិនពាក់ព័ន្ធនឹងកត្តាសែនណាមួយ។
មានវិធី ២ទាក់ទងនឹងការយកកូនភ្លោះ (ស្រីពីរ)។ វិធីទី ១ ធ្វើឲ្យមានកូនភ្លោះពីរ និងវិធីទី ២ ធ្វើឲ្យមានកូនភ្លោះស្រីទាំងពីរ។ ប៉ុន្តែវិធីទាំងនេះអាចនឹងត្រូវមើលថែតាមជំហ៊ាននីមួយៗឲ្យបានល្អ។
កត្តាសែន
ប្រសិនបើតាមសែនរបស់ស្ត្រីម្នាក់បានរៀបចំទុកជាមុន ដោយសារកត្តាតំណរពូជ, ការចង់បានកូនភ្លោះកាន់តែមានភាពងាយស្រួល។ នេះជាពេលដែលស្ត្រីអាចមានកូនភ្លោះច្រើននៅក្នុងគ្រួសាររបស់នាង។ ក្នុងករណីខ្លះ ការមានផ្ទៃជាកូនភ្លោះអាចមានភាគរយខ្ពស់ពីធម្មជាតិ។ អ្វីដែលអ្នកត្រូវធ្វើគឺ អនុវត្តតាមជំហ៊ាននីមួយៗដូចបានលើកឡើងខាងក្រោម ដូច្នេះអ្នកអាចទទួលបានឱកាសច្រើននឹងមានផ្ទៃជាកូនភ្លោះស្រី។
ដំឡូងជ្វា
អ្នកជំនាញជាច្រើនបានណែនាំឲ្យស្ត្រីទទួលទានដំឡូងជ្វា ដើម្បីមានកូនភ្លោះ។ ដំឡូងជ្វាត្រូវបានគេស្រាវជ្រាវឲ្យឃើញថា អាចជួយបង្កើនឲ្យស្ត្រីឆាប់មានផ្ទៃពោះ និងពង្រឹងដំណើរការរបស់អូវុលផងដែរ, ដូច្នេះវាជួយបង្កើនឱកាសនៃការមានកូនភ្លោះ។
ចាប់ផ្តើមទទួលទានដំឡូងជ្វាយ៉ាងហោចណាស់ឲ្យបាន ៣ ខែមុនពេលអ្នកគម្រោងចង់មានផ្ទៃពោះ។ ពេលនោះ វដ្តរបស់អូវុលនឹងល្អប្រសើរបំផុត ហើយរាងកាយនឹងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះបានសម្រេច។
បន្តទទួលទានដំឡូងជ្វាឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន រហូតដល់មានផ្ទៃពោះ។ ព្រោះជាការផ្សងសំណាង, កុំមានការរំពឹងទុកខ្លាំងពេក លទ្ធផលក៏អាចធ្វើឲ្យខកចិត្តផងដែរ។
កត្តាទម្ងន់ និងអាយុ
ស្ត្រីដែលធាត់ខ្លាំងនឹងមានការផលិតអរម៉ូនខ្លាំងនៅក្នុងខ្លួន ដែលជារឿងល្អទ្វេដង ប្រសិនបើអ្នកចង់បានកូនភ្លោះ។ ប៉ុន្តែការធាត់ខ្លាំងក្នុងពេលចង់មានផ្ទៃពោះក៏មានគុណវិបត្តិផងដែរ។
ស្ត្រីមានអាយុច្រើន
ស្ត្រីអាយុលើ ៣០ឆ្នាំអាចមានឱកាសច្រើននឹងមានកូនភ្លោះ។ អាយុក៏ដើរតួនាទីសំខាន់នៅក្នុងការមានកូនភ្លោះផងដែរ។ ស្ត្រីចាស់មានឱកាសល្អប្រសើរនឹងមានកូនភ្លោះ។ នេះជាហេតុដែលស្ត្រីអាយុលើ ៤០ឆ្នាំអាចមានឱកាសច្រើនបំផុតនឹងមានកូនភ្លោះ។
លក្ខណៈរបស់ទឹកកាម និងអូវុល
ក្នុងគម្រោងចង់មានកូនភ្លោះជាស្រី អ្វីដែលសំខាន់ត្រូវពិនិត្យមើលលក្ខណៈរបស់ទឹកកាមស្ត្រី។ ទឹកកាមស្ត្រីមានទម្ងន់ធ្ងន់, អាចរស់បានយូរជាងទឹកកាមបុរស និងមានចលនាហែលផ្លាស់ទីយឺតជាងទឹកកាមបុរស។
ក្នុងពេលដែលទឹកកាមបុរសអាចហែលបានលឿន និងអាចរស់បានរយៈពេល ២៤ ម៉ោង, ទឹកកាមស្ត្រីអាចរស់បាន ៧២ ម៉ោង។ ដូច្នេះគម្រោងការរួមភេទជាមួយគ្នាត្រូវមានរយៈពេល ២-៣ ថ្ងៃមុនពេលបញ្ចេញអូវុល។ ចំណុចនេះនឹងធ្វើឲ្យទឹកកាមស្ត្រីរង់ចាំឲ្យស៊ុតទុំ ហើយបង្កកំណើត។ ក្នុងពេលដែលទឹកកាមបុរសទាំងអស់បានងាប់អស់ នោះអ្នកនឹងទទួលបានកូនភ្លោះស្រី។
បរិស្ថានជាតិជូរប្រៃ
ទឹកកាមស្ត្រីត្រូវបានគេទទួលស្គាល់ថា អាចរស់បានរយៈពេលយូរនៅក្នុងបរិស្ថានជូរប្រៃ។ ដូច្នេះអាហារជាតិជូរប្រៃសំខាន់បំផុតចំពោះអូវុល, វានឹងជួយឲ្យរាងកាយមានជាតិជូរប្រៃ និងសម្លាប់ទឹកកាមបុរស ដើម្បីបង្កកំណើតបានជាកូនភ្លោះស្រី៕