ក្នុងការបញ្ចៀសរូបភាពមិនល្អក្នុងក្នុងចូលឆ្នាំប្រពៃណីថៃឬសង្ក្រាន្ត ក្នុងឆ្នាំ២០១៦ ក្រុមមន្ត្រីទីក្រុង ឈៀងម៉ៃ បានប្រកាសបម្រាមមិនឲ្យស្លៀកពាក់សិចស៊ីពេក ជាពិសេសខោធ្វើពីប្លាស្ទិកឆ្លុះសាច់ឫ “X-ray pants” ។
ដើម្បីការពាររូបភាពក្នុងថ្ងៃប្រពៃណី រាល់សំលៀកបំពាក់បញ្ចេញសាច់ពេលដែលត្រូវទឹកត្រូវបានហាមដាច់ខាតក្នុងថ្ងៃចូលឆ្នាំថ្មីដែលធ្វើឡើងនៅទីក្រុង ឈៀងម៉ៃ។ ក្នុងនោះរួមទាំងខោធ្វើពីប្លាស្ទិកឆ្លុះសាច់ ដែលជាប្រភេទខោដែលអាចមានប្រជាប្រិយក្នុង Songkranឆ្នាំនេះ។
“អ្វីដែលធ្វើឲ្យខ្ញុំបារម្ភគឺអ្នកលក់តាមអនឡាញបានចាប់ផ្ដើមលក់ខោធ្វើពីប្លាស្ទិកឆ្លុះសាច់លើបណ្ដាញសង្គម។ ប្រសិនបើប្រជាជនពាក់វាដោយគ្មានខោទ្រនាប់វាត្រូវបានចាត់ទុកថាជាការប្រមាថនៅសាធារណៈ។ហើយប្រសិនមានអ្នក ល្មើសនឹងបម្រាមនេះអាចនឹងប្រឈមមុខមានទោសទណ្ឌ”។ នេះតាមសម្ដី អភិបាលក្រុង ឈៀងម៉ៃ Pawin Chamniprasart ។
ក្រៅពីសំលៀកបំពាក់ដែលបានណែនាំខាងលើ ក្រុមមន្ត្រីក៏បានបន្ថែមទៀតថា ពួកគេដាក់បម្រាមមិនឲ្យមានការរាំសិចស៊ីនិងបញ្ចេញសាច់ជ្រុលហួសហេតុពេក៕
- Back to Home »
- ប្រទេសថៃហាមឲ្យស្លៀកម៉ូដខោប្រភេទនេះនៅថ្ងៃចូលឆ្នាំ បើមិនស្ដាប់អាចមានទោស