តារាចម្រៀងសំនៀងស្អកតែផ្អែមពីរោះរណ្ដំប្រចាំផលិតកម្ម រស្មីហង្សមាស យក់ ឋិតរដ្ឋា បានបញ្ចេញកំហឹង តាមរយៈសំណេរយ៉ាងចាស់ដៃទៅលើជនអនាមិកម្នាក់ដែលនាងមិនបញ្ចេញឈ្មោះ ដែលតាមរយៈសារបង្កប់ ទៅដោយពាក្យពេចន៍អសុរោះនេះ បង្ហាញឱ្យឃើញថា នាងមានការខឹងសម្បាយ៉ាងខ្លាំងទៅលើបុរសម្នាក់នោះ ដែលនាងក៏បានបញ្ជាក់ដែរថា គេនោះជាភេទទីបី ។
នៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់នាង រដ្ឋា បានបញ្ចេញពាក្យពេចន៍កំហឹងក្នុងចិត្តបាញ់ឆ្ពោះទៅរកជនអនាមិកភ្ជាប់ជាមួយពាក្យស្លោកជាគោលថា «សណ្ដានមនុស្សផ្លែល្វា គ្រប់គ្នាឃើញល្អសំបកក្រៅ» ហើយភ្ជាប់ជាមួយសារយ៉ាងវែងឱ្យដឹងថា « ហាសហាត្រូវម៉េស ! ពាក្យមួយឃ្លានេះ ! ស្គាល់មុខមិនស្គាល់ចិត្ត តែបើស្គាល់ឱ្យស្និទ្ធបានដឹងថាពិសពុលល្បិចកល សុំនិយាយថាបើគេតាមមិនទាន់ហ្អែងហា នៅមានអញមិនត្រឹមតែតាមទាន់ទេគឺជាន់កងាប់ចោល ! អាសំគីសអើយហ្អែងម៉ោពីណាហាស !
បានចូលចិត្តនិយាយឱ្យបងប្អូនគេឈ្លោះគ្នាម៉េះអាសត្វមិនមែនមនុស្សស្មានតែគេនៅសុខៗទៅបាក់កជឿហ្អែងចឹងមែនឬ គេគ្រប់គ្នានៅជុំវិញហ្អែងនឹងចង់ប្រាប់ហ្អែងថាមានតែមនុស្សមួយចំនួនតូចទេ ដែលបាក់កលើហ្អែងដោយខ្វះកាពិចារណា ហើយមុខដូចហ្អែងនឹងបោកបានតែមនុស្សល្ងង់ៗមិនស្គាល់សង្គមច្បាស់ ចង់ប្រាប់ហ្អែងថា ការសម្តែងរបស់ហ្អែងនឹងហា៎! បោកមិនបានទេក្មេងសម័យឥលូវ ព្រោះពួកគេវាឆ្លាតជាងហ្អែងដឹងនៅ ហើយសុំប្រាប់ជាចុងក្រោយថាធ្វើអំពើល្អឱ្យបានច្រើនណា ប្រយ័ត្នកម្មវាតាមសងវិញវើយ ព្រោះហ្អែងនឹងក៏មានម៉ែ និង ប្អូនស្រីដែរ !
ហើយកុំចូលចិត្តចាក់ចូកបងប្អូនគេឱ្យឈ្លោះគ្នាពេក បើហ្អែងនឹងអះអាងខ្លួនឯងថាជាមនុស្សប្រុសនោះអី ! អត់ចេកបាត់ (អូនចង់ច្រៀងបទនឹង)ខ្លួនឯងប្រុសសោះនឹង ហា ហ្អែងជាអីគេមិនខ្វល់ទេ ព្រោះវាជាសិទិ្ធរបស់មនុស្សម្នាក់ៗតែកុំតែហ្អែងនឹងមកចាក់ចូកផ្លុំត្រចៀកគេឱ្យជឿខ្លួនឯងទាំងងឹតងងុលធ្វើខ្លួនឯងទេ កុំបៀមឈាមព្រោះដាក់គេ អាកំសាកហ៊ានធ្វើតែមិនហ៊ានទទួល ហើយសុំទោសដល់មិត្តទាំងអស់ភេទទីបីផងមិនមែនភេទទីបីសុទ្ធតែចរិតអន់ចឹងទេ ខ្ញុំនិយាយនេះគឺសំដៅទៅលើបុគ្គលដែលខ្ញុំចង់និយាយតែប៉ុណ្ណោះ !» ។
ទោះបីជាយ៉ាងណា យើងមិនបានដឹងព័ត៌មានលម្អិតពីបញ្ហាដែលនាងបានជួបជាមួយជនម្នាក់នោះឡើយ នេះគ្រាន់តែជាអារម្មណ៍ខឹងដែលនាងបានបន្សាយតាមរយៈបណ្ដាញសង្គមតែប៉ុណ្ណោះ ។ ការបញ្ចេញសារ ធ្ងន់ៗនេះ ជាលើកទីមួយហើយសម្រាប់ យក់ ឋិតរដ្ឋា ខណៈដែលកន្លងមកគេតែងតែឃើញតារាចម្រៀង ល្បីឈ្មោះរូបនេះ មានភាពស្រគត់ស្រគុំ ហើយក៏មិនដែលបញ្ចេញកំហឹងអ្វីប្រាក់សាធារណជនបែបនេះដែរ ។ យើងមិនអាចសុំការបំភ្លឺពី រដ្ឋា បានឡើយនៅពេលនេះ ព្រោះលេខរបស់នាងមិនអាចទំនាក់ទំនងបាន ៕