បុរសម្នាក់មើលថែមិត្តស្រីបាត់បង់ស្មារតីអស់ពេល ៨ ខែ ស្តាប់ទៅ វាជារឿងស្នេហាដ៏រ៉ូមែនទិក ណាស់ ត្រូវទេ ? តែតាមពិតទៅ វាមិនមែនដូចអ្វីដែលអ្នកទាំងអស់គ្នាគិតនោះទេ ។ លោក Liu Fenghe គឺជាមិត្តប្រុសរបស់នាង Lin Yingying ដែលរងគ្រោះសន្លប់ពេលអស់ជាង ៨ ខែ ហើយលោកក៏ជាមនុស្សតែម្នាក់ដែលនៅក្បែរគ្រែនាងគេង និង ចំណាយថ្លៃព្យាបាលសព្វគ្រប់ទាំងអស់ ដែលប្រមាណអស់ជាង ៣ ម៉ឺនដុល្លារ ប៉ុន្តែការពិតត្រូវបានលាតត្រដាងទាំងអស់ ក្រោយ Lin ដឹងខ្លួន ។
Lin បានដឹងខ្លួនតាំងតែពីខែឧសភា ឆ្នាំ ២០១៥ ម្ល៉េះ តែនាងមិនដែលហ៊ាននិយាយអ្វីឡើយពីការពិតនេះ តែដោយសារតែការជម្រុញទឹកចិត្តពីឪពុកបង្កើតទើបនាងហ៊ានប្រាប់ពីការពិតនេះ ។ មូលហេតុដែលបណ្តាលឲ្យនាងបាត់បង់ស្មារតីជាង ៨ ខែនេះ គឺដោយសារតែអំពើហិង្សារពីមិត្តប្រុសនាង ដែលលោកបានវាយដំនាងរហូតបាត់បង់ស្មារតី ព្រោះតែនាងមិនបានប្រយ័ត្ន ធ្វើឲ្យនំបុ័ងក្នុងហាងដែលនាងចូលប្រាក់រួមគ្នានឹង មិត្តប្រុសខូចអស់ ។
រឿងរ៉ាវពិតនេះ ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ខ្លួនយ៉ាងខ្លាំង ដែលច្រឡំថា មិត្តប្រុសនាងជាមនុស្សល្អ ហើយក៏ទាមទារឲ្យមានការដាក់ទោសលើមិត្តប្រុសសាហាវនេះដែរ ស្របពេលដែលនាង Lin កំពុងដាក់ពាក្យបណ្តឹងទៅតុលាការ ៕
- Back to Home »
- ខំប្រឹងថែទាំមិត្តស្រីដេកសន្លប់អស់៨ខែ ចុងក្រោយត្រូវគេប្តឹងដាក់គុក