ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​ ១៣ ខែ​មេសា ឆ្នាំ​ ២០១៦ ខាង​មុខនេះ​ ។ ធ្វើ​ឲ្យ​សិល្បៈ​ករ​ និង​សិល្បៈ​ការិនី​ជា​ច្រើន​រូប​កំពុង​តែ​មាន​ភាព​មមា​ញឹក​ខ្លាំង​ក្នុង​ការ​ថត​បទ​ចម្រៀង​ថ្មី​ដើម្បីត្រៀម​អប​អរ​បុណ្យ​ចូល​ឆ្នាំថ្មី​។

ជាក់​ស្តែង​កាល​ពី​ពេល​ថ្មីៗ​នេះ​កំពូល​តារា​ចម្រៀង​សម្លេង​ពិរោះ​រងំ​រណ្តំ​ចិត្ត​​ស៊ិ​ចស៊ី​សាច់​ស​រ​ខ្ចី កញ្ញា មាស​ សុខសោភា និង​តារា​កំប្លែង​ នាង​ ខ្ញុង បាន​បក​ស្រាយ​បទ​ចម្រៀង​រួម​គ្នា​ដែល​មាន​ចំណង​ជើង​ថា​ “រទេះ​ភ្លើ​ង​បុកគ្នា” ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំ​ង​ពី​សាធារណៈ​ជន​ ព្រោះ​តែ​មាន​ឈុត​ ឆាកកំប្លែង​ប្លែកៗ​នៅ​ក្នុង​បទ​ចម្រៀ​ង​នេះ​។

រហូត​ធ្វើ​ឲ្យ​មាន​ពាក្យ​ពេចន៍​លេចលឺ​ពី​មហាជនថា​ “គ្រាន់​តែ​មើល​សកម្ម​ភាព​បន្តិច​ហ្នឹង​ ក៏ល្អ​មើល​ដែរ​ ខ្ញុំ​ នឹង​រង​ចាំ​មើល​ ពិរោះ​ហើយ​កំប្លែង​ទៀត​បងស្រី​ ឃើញ​បទមួយនេះ​គួរ​ឲ្យ​ចង់​រាំ​ណាស់​”។

បើ​ចង់​ដឹង​ច្បាស់​ថា​ បទចម្រៀង​ដែល​មាន​ចំណង​ជើងថា “រទេះ​ភ្លើង​បុក​គ្នា” របស់​ កញ្ញា មាស សុខសោភា និង​នាង​ ខ្ញុង ពិរោះ​ និង​កំប្លែង​យ៉ាង​ណា​នោះ​តោះ​ទៅ​ទស្សនាទាំអ​ស់​គ្នា៕


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -