Floyd Mayweather វ័យ៣៩ឆ្នាំ បានទាក់ទងនារីអង់គ្លេសវ័យ១៩ឆ្នាំ Rmarni Ball ដែលជាជំនួយការហាងមួយកន្លែង ពេលដែលរូបគេ ធ្វើដំណើរទៅទស្សនកិច្ចនៅអង់គ្លេស កាលខែកុម្ភៈ។ រហូតមកទល់ពេលនេះ អ្នកទាំងពីរដែលវ័យខុសគ្នាដល់ទៅ២០ឆ្នាំ បានក្លាយជាគូស្នេហ៍នឹងគ្នាហើយ និងបានដើរកម្សាន្តជាច្រើនប្រទេសផងដែរ។ខាងក្រោមនេះគឺជាការពិត៤យ៉ាងពី Rmarni៖
១. នាងមានក្ដីស្រមៃចង់ក្លាយជាតារាចម្រៀង៖ Mandy Ball វ័យ៥០ឆ្នាំ ដែលជាម្ដាយរបស់ Rmarni ធ្លាប់ប្រាប់ The Sun ថា កូនអ្នកស្រីចង់ក្លាយជាតារាចម្រៀងណាស់ ហើយការមានទំនាក់ទំនងជាមួយ Floyd ក្ដីស្រមៃរបស់គេ អាចនឹងបានសម្រេច។ Rmarni ធ្លាប់បង្ហោះបទចម្រៀងដំបូងរបស់នាងលើ SoundCloud កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបទនោះ មានចំណងជើងថា “First Time”។
២. មិត្តប្រុសចាស់របស់នាង ជូនពរនាង & Floyd៖ Andre Brown ដែលជាមិត្តប្រុសចាស់របស់ Rmarni មានអាជីពជាជាងជួសជុលឡាន ពុំបានខឹងទេ ពេលឃើញមិត្តស្រីរបស់ខ្លួនទាក់ទងជាមួយ Floyd ហើយរូបគេថែមទាំងបង្ហោះសារលើ Facebook របស់ខ្លួនជូនពរអ្នកទាំង២ផងដែរ។ Andre បានបង្ហោះរូបអតីតមិត្តស្រីខ្លួនលើ Facebook កាលខែមុន ជាមួយសារថា៖ “អ្នកតែងមានក្ដីស្រលាញ់ពីខ្ញុំ ហើយខ្ញុំសូមគាំទ្រ”។
៣. បងស្រីរបស់នាង Relissa Ricketts ជាអ្នកតាមដានទំនាក់ទំនងថ្មីនេះ៖ Relissa Ricketts ដែលជាបងស្រីបង្កើតរបស់ Rmarni តែងតាមដានពីទំនាក់ទំនងថ្មីរវាងប្អូនស្រីខ្លួន ជាមួយនឹង Floyd។ កន្លងមកអតីតអ្នកប្រដាល់អាមេរិក បាននាំមិត្តស្រីថ្មីរបស់ខ្លួន (Rmarni) ទៅទីក្រុង Amsterdam ប្រទេសហូឡង់, ទីក្រុង Los Angeles និង Miami សហរដ្ឋអាមេរិក ដោយជិះយន្តហោះឯកជនផងដែរ ប៉ុន្តែ Ricketts ក៏តែងរួមដំណើរទៅជាមួយ។
៤. ធ្វើការនៅហាងលក់សំលៀកបំពាក់ ១ម៉ោងបាន៩ដុល្លារ មុនជួប Floyd៖ Rmarni បានសិក្សាផ្នែកសិល្បៈនៅសាកលវិទ្យាល័យមួយនៅទីក្រុង Dudley ប្រទេសអង់គ្លេស ហើយនាងតែចង់ក្លាយជាតារា។ ប៉ុន្តែមុនពេលជួប Floyd កាលខែមុន Rmarni គឺធ្វើត្រឹមជាជំនួយការក្នុងហាងលក់សំលៀកបំពាក់ New Look ដោយ១ម៉ោង នាងទទួលបានថ្លៃឈ្នួល៩ដុល្លារ។ នាងរស់នៅជាមួយម្ដាយនាទីក្រុង Dudley និងមានបងប្អូន៥នាក់។រីឯ Floyd ដែលបានជួប Rmarni ដោយចៃដន្យនៅ Bar Sport ប្រទេសអង់គ្លេស គឺធ្លាប់មានប្រពន្ធ និងកូន៣នាក់រួចមកហើយ ប៉ុន្តែអតីតអ្នកប្រដាល់វ៉ៃ៤៩ប្រកួតមិនដែលចាញ់រូបនេះ ត្រូវតុលាការកាត់ទោសឲ្យជាប់គុក២ខែម្ដងហើយដែរ បន្ទាប់ពីវាយប្រពន្ធ Josie Harris មុនពេលលែងលះគ្នា៕
- Back to Home »
- ការពិត៤យ៉ាង ពីមិត្តស្រីថ្មីរបស់ Floyd វ័យត្រឹម១៩ឆ្នាំ(មានវីដេអូ)