បេក្ខជន The Voice Cambodia II បីរូបយប់មិញស្រែករង្គើរឆាក ធ្វើឲ្យ Coach ទាំងបួនចុចប៊ូតុងដណ្ដើមគ្នា(មានវីដេអូ)
បេក្ខជនបីរូបក្នុងចំណោម ១២នាក់ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ លើទូរទស្សន៍រស្មីហង្សមាសកាលពីយប់ថ្ងៃអាទិត្យ បានបញ្ចេញសមត្ថភាពពិសេស លេចធ្លោ អាចស្រែកបានពីរោះមិនចាញ់ម្ចាស់បទដើម ពិសេសគឺបក្ខជនដែលច្រៀងបទតឹងសរសៃក Lady របស់លោកព្រាប សុវត្ថិ។
បេក្ខជនដែលច្រៀងបទ Lady មានឈ្មោះ សោម សៅសុវណ្ណា រស់នៅទីក្រុងភ្នំពេញ បានស្រែកបទ Lady ស្ទើររង្គើឆាកកម្មវិធី The Voice Cambodia II ហើយថែមទាំងធ្វើឱ្យ Couch ទាំងបួនមានលោក ណុប បញ្ញារិទ្ធ កញ្ញា ឱក សុគន្ធកញ្ញា អ្នកនាងពេជ្រ សោភា និងឆន សុវណ្ណរាជ ចុចប៊ូតុងទាំង៤ ហើយព្រមទាំងក្រោកឈរហ៊ោពេញឆាកថែមទៀតផង ព្រោះវាជាបទមិនមានបេក្ខជនណាហ៊ានយកមកច្រៀងឡើយ។
ដោយឡែកសម្រាប់បេក្ខជនមួយរូបទៀតឈ្មោះ ឃុន វាសនា មកពីខេត្តព្រៃវែង ច្រៀងបទ “សង្សារអូនជាប៉ាបង” ដោយអាចស្រែកបានខ្លាំង និងរណ្ដំពីរោះមិនចាញ់ម្ចាស់បទ ហើយក៏ត្រូវបានគណៈកម្មការទាំងបួនជ្រើសយកឱ្យជាប់ដូចគ្នា ព្រោះសំឡេងពីរោះស្ទើររកពុំបាននេះ។
សម្រាប់បេក្ខនារីមួយរូបទៀតដែលអាចស្រែកបានលះខ្លាំងឈ្មោះ ឈីន រតនៈមកពីខេត្តកំពង់ចាម ច្រៀងបទ “SAXOPHONE បាត់ស្នេហ៍” ធ្វើឱ្យគណៈកម្មការទាំងបួនទប់ចិត្តមិនចុចប៊ូតុងមិនបាន។
អ្នកទាំងបីសុទ្ធតែជាបេក្ខជននិងបេក្ខនារីមានសំឡេងល្អ និងមានមានសមត្ថភាពច្រៀងបានខ្លាំងរៀងៗខ្លួន រហូតគណៈកម្មាការទាំង ៤ចុចប៊ូតុងយក។ សង្ឃឹមថា ពួកគេទាំងបី អាចបន្តដំណើរទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី The Voice Cambodia II ដើម្បីយកប្រាក់រង្វាន់ ១០០លានរៀល៕
- Back to Home »
- បេក្ខជន The Voice Cambodia II បីរូបយប់មិញស្រែករង្គើរឆាក ធ្វើឲ្យ Coach ទាំងបួនចុចប៊ូតុងដណ្ដើមគ្នា(មានវីដេអូ)