តារាចម្រៀង ប៊ុនសក្ដិ បានរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធមនាយប់មិញនេះ ប៉ុន្តែប្រការគួរកត់សម្គាល់ គឺបែរជាខ្សត់អ្នកសិល្បៈចូលរួម។បញ្ហានេះ កូនកំលោះបានប្រាប់ឲ្យ Sabay ឲ្យដឹងថា លោកមិនបានអញ្ជើញភ្ញៀវជាអ្នកសិល្បៈមកច្រើនទេ គឺមានតែអ្នកស្និទ្ធស្នាល និងអ្នកនៅក្នុងផលិតកម្មសាន់ដេទាំងអស់ប៉ុណ្ណោះ ភាគច្រើនមានអ្នកធ្វើការជាមួយ។ “បានជាបងហៅភ្ញៀវអ្នកសិល្បៈតិចគ្នា ព្រោះបងរៀបចំកម្មវិធីនេះមិនសូវជាធំតែ ៦០ តុ ទេ។ ម្យ៉ាងវិញទៀត រៀបចំរៀងប្រញាប់ប្រញាល់ អីចឹងទៅ មិនអាចហៅបានហៅច្រើន។”
ចំណែកថ្លៃបណ្ដាការត្រូវបានម្ចាស់បទ “ភ្នំពេញនឹកកំពង់ចាម” បដិសេធមិនអធិប្បាយដោយគ្រាន់តែបញ្ជាក់ថាជូនទៅខាងស្រីនូវតម្លៃសមរម្យមួយ។ ចំណោះភ្ញៀវជាតារាៗយប់មិញនេះ គេឃើញមានដូចជាលោក ខាន់ជេម ម៉ារ៉ា ប៊ុណ្ណា នាយតឹង អ្នកនាង ខាត់ សុឃីម ប៉ុមពុយ និងអ្នកនៅក្នុងផលិតកម្មតែមួយប៉ុន្មានរូបទៀត៕