បន្ទាប់ពីប្រកាសក្ដែងៗថា ខ្លួននឹងដឹកដៃគូស្នេហ៍ដែលស្រឡាញ់គ្នាជាងបីឆ្នាំចូលរោងការនៅក្នុងឆ្នាំ ២០១៦ កាលពីពេលថ្មីៗកន្លងទៅនេះរួចមក ពេលនេះ ប៊េនី យ៉ាំង បានបង្ហាញមុខបុរសម្នាក់ជាសាធារណៈលើកដំបូង ដែលធ្វើឱ្យសាធារណជនមានការសង្ស័យថា បុរសម្នាក់នោះហើយជាគូស្នេហ៍របស់នាងនោះ ។
យោងការគណនេយ្យទំព័រហ្វេសប៊ុករបស់នាង គឺនាងបានធ្វើការបង្ហាញមុខមាត់បុរសម្នាក់ដែលថតបែបស្និទ្ធ ស្នាលជាមួយនាង នៅក្នុងសារខ្លីមួយដែលរំលេចជាភាសាអង់គ្លេសឱ្យគ្រប់គ្នាចាប់អារម្មណ៍ថា « First time » ។ ក្រោយការបញ្ចេញរូបថតនេះ ក៏មានបងប្អូនជាច្រើនដែលស្រឡាញ់ចូលចិត្តស្រីស្អាត ប៊េនី យ៉ាំង បានបង្ហាញ អារម្មណ៍រំភើបនឹងការបង្ហាញវត្តមានបុរសម្នាក់នេះ ហើយមានករជូនពរបូករួមទាំងពាក្យពេចន៍សរសើរថា «សមគ្នា» យ៉ាងច្រើនផងដែរ ។
គួរបញ្ជាក់ដែរថា ស្រីស្អាតរាងស្រឡូនតូចស្រឡះ ធ្លាប់គ្រងដំណែងជាកំពូលតារាសិចស៊ីម្នាក់នេះ បានប្រកាសថាខ្លួននឹងដឹកដៃគូស្នេហ៍ចូលរោងការនៅឆ្នាំ ២០១៦ នេះហើយ ចំពោះបុរសដែលមានវាសនាគ្រងបេះដូងតារាសាច់សខ្ចីរូបនេះ ត្រូវបានគេដឹងថា ជាអ្នកជំនួញម្នាក់មានអាយុ ២៨ ឆ្នាំ ហើយអ្នកទាំងពីរបានស្រឡាញ់គ្នាអស់រយៈពេលបីឆ្នាំមកហើយ ។ យើងនៅមិនទាន់ដឹងថា តើបុរសម្នាក់នេះជាគូស្នេហ៍របស់នាងពិតប្រាកដឬយ៉ាងណាទេ ខណៈដេលទូរស័ព្ទរបស់នាងមិនអាចទំនាក់ទំនងបាន ៕