(ភ្នំពេញ)៖ កាលពីវេលាម៉ោងប្រមាណ ៣ និង ៣០នាទី ទៀបភ្លឺ ថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០១៦ មានករណីលោតសម្លាប់ខ្លួនមួយ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ តាមព័ត៌មាន ពីកន្លែងកើតហេតុបានអោយដឹងថា ស្ត្រីជនជាតិចិនម្នាក់ អាយុប្រមាណ ៣០ឆ្នាំ បានលោតពីលើផ្ទះជួល លេខ 9B2 បន្ទប់លេខ 7 ជាន់ទី 2 ផ្លូវលេខ 61 ភូមិ 10 សង្កាត់ស្រះចកខណ្ឌដូនពេញ ស្លាប់បាត់បង់ជីវិត។ បើតាមសមត្ថកិច្ចបានអោយដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះថា SHAN I HE សញ្ជាតិចិន មានស្រុកកំណើតក្នុងប្រទេសវៀតណាម និងមានមុខរបរជាអ្នកនាំភ្ញៀវទេសចរណ៍ ហើយនៅថ្ងៃកើតហេតុ មិនដឹងថា មានរឿងអ្វីនោះទេ ស្រាប់តែ លោតសម្លាប់ខ្លួនតែម្តង។ ជុំវិញករណីលោតសម្លាប់ខ្លួននេះ គេមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ខណៈពេលនេះ សពត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រងចាំសាច់ញាតិមកទទួល៕
- Back to Home »
- ស្ត្រីវ័យក្មេងជនជាតិចិនម្នាក់ លោតពីលើផ្ទះជួលជាន់ទី ២ស្លាប់ ដោយមិនដឹងមូលហេតុ