ភ្នំពេញ ​៖ បន្ទាប់ពី​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ធ្វើ​ការ​ចុះផ្សាយ​ថា ​ប្រសិនបើ​មាន​ខាង​ផ​លិតករ​ណា​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់ ​តារា​ស្រី​កញ្ញា គង់ វង្ស​យ៉ា​ទី នឹង​ហ៊ាន​ប្រថុយ​ថត​ស្រាត ​ប៉ុន្តែ​ភ្លាម​ៗ​នេះ​ដែរ​ គេ​សង្កេតឃើញ​សាមី​ខ្លួន​នាង គង់ វង្ស​យ៉ា​ទី ក៏បាន​បញ្ចេញ​ប្រតិកម្ម​បង្ហាញ​អារម្មណ៍​ខឹង​សំបារ​មិន​សប្បាយចិត្ត​ និង​ទទូច​សុំ​ចិត្ត​អ្នកសារព័ត៌មាន​ឲ្យ​ចេញ​ផ្តល់​តម្លៃ​សម្រាប់​នាង​ផង​។​

តាមរយៈ​ខ្លឹមសារ​ ដែល​ត្រូវ​បាន​ពិធី​ការិនី​ កញ្ញា គង់ វង្ស​យ៉ា​ទី សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នាង​បាន​លើក​ឡើង​ថា ​សម្រាប់​ខ្ញុំ​លុយ​គឺ​ស្រួល​រក ​​តែ​កេរ្តិ៍ឈ្មោះ​ និង​កិត្តិយស​គឺ​ពិបាក​រក​និង​សាង​ឡើង​ណាស់​បាប​ និង​បុណ្យ​មាន​ពិត សូមកុំ​ដោយសារ​ផលប្រយោជន៍​ខ្លួនឯង​បំផ្លាញ​អ្នក​ដ​ទៃ​។​

តារា​ស្រី​ កញ្ញា គង់ វង្ស​យ៉ា​ទី បាន​បញ្ជាក់​ទៀត​ថា សូម​បង​សារព័ត៌មាន​ទាំងអស់គ្នា​ជួយ​ចុះ​ព័ត៌មាន​និង​ចំណងជើង​ឲ្យ​ខ្ញុំ ដោយ​ផ្តល់​តម្លៃ​ខ្ញុំ​ជា​ស្ត្រី​ខ្មែរ​ផង ​ខ្ញុំ​ពិតជា​ទទួលយក​មិនបាន​នូវ​ព័ត៌មាន​ចុង​ក្រោ​យ ព្រោះតែ​ចំណងជើង​។​
ដោយឡែក​នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កម្ពុ​ជាថ្មី​មិនអាច​ទំនាក់ទំនង​ ដើម្បី​សុំ​ការ​សួរ​នាំ​បន្ថែម​ពី​កញ្ញា គង់ វង្ស​យ៉ា​ទី ជុំវិញ​រឿងរ៉ាវ​ខាង​លើ​នេះ​បានទេ ​ព្រោះ​លេខ​ទូរស័ព្ទ​នាង​តេ​ចូល​ជា​ច្រើ​ន​សា​គ្មាន​អ្នកទទួល​។​

សូម​បញ្ជាក់​ថា​ ប្រតិកម្ម​ឆ្លើយតប​ពី​សំណាក់​តារា​សម្ដែង​គ្រង​តំណែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​រឿង ខ្មោច​ប្រពន្ធ​ស្ដេច​ល្បែង និង​ក៏​ជា​ពិធី​ការិនី​កញ្ញា គង់ វង្ស​យ៉ា​ទី ខាង​លើ​នេះ​ធ្វើឡើង​ ក្រោយពី​មាន​សារព័ត៌មាន​ក្នុងស្រុក​ធ្វើការ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ ដោយ​បាន​និយាយ​ថា គង់ វង្ស​យ៉ា​ទី ប្រសិន​មាន​គេ​ឲ្យ​តម្លៃ​ខ្ពស់​ថត​ស្រាត​ ក៏​នាង​ហ៊ាន​ប្រថុយ​ពោល​គឺ​មិន​ឲ្យ​ចាញ់​តារា​ស្រី​នាង ឌុ​ច លីដា ឡើយ​៕


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -