ខេត្តតាកែវ៖ សាមណេរមួយអង្គមានព្រះនាម វ៉ាន់ យ៉ៃ ព្រះជន្ម ១៣ឆ្នាំ បួសបានជិតពីរវស្សា មានស្រុកកំណើតនៅខេត្តកំពង់ចាម បានថ្លែងប្រាប់អ្នកយកព័ត៌មាន Kqube.net ថា កាលខ្លួននៅជាគ្រហស្ថរៀនសូត្រមិនសូវចេះទេ លុះបានមករៀនសូត្រនៅសាលាពុទ្ធិកបឋមសិក្សានៅវត្តប្រាសាទនាងខ្មៅនេះ ឃើញថា ទទួលបានចំណេះដឹងច្រើន។
សព្វថ្ងៃសាមណេរអង្គនេះ រៀនថ្នាក់មត្តេយ្យនៅឡើយ ប៉ុន្តែការចេះចាំព្រះធម៌ទន្ទេញចាំមាត់សូត្រមិនចាញ់ព្រះអង្គធំៗនោះទេ ជាក់ស្ដែងពេលសូត្រធម៌បង្សុកូល និងធម៌សូត្រមន្តបានយ៉ាងស្ទាត់ និងពីរោះទៀតផង។
នៅពីក្រោយខ្នងនៃភាពស្ទាត់ជំនាញខាងទន្ទេញធម៌ និងទឹកមុខញញឹមពព្រាយនោះ សាមណេរអង្គនេះក៏បានទម្លាយប្រវត្តិរបស់ខ្លួនខ្លះៗផងដែរថា កាលពីមិនទាន់បួស មិនសូវបានចូលរៀនដូចកូនគេទេ ព្រោះត្រូវជួយធ្វើការម៉ែឪ គឺគ្មានពេលទៅរៀនតែម្ដង។ នេនតូចអង្គនេះបានបន្តថា ថ្វីដ្បិតតែ នៅក្នុងបន្ទុកគ្រួសារ ស្ថិតក្នុងលំដាប់កូនទី៣ ប៉ុន្តែខ្លួនហាក់ដូចជាមានការងារច្រើនមែនទែន ព្រោះបងៗពីរនាក់គេទៅរៀនថ្នាក់ធំអស់ រីឯខ្លួនវិញត្រូវមើលប្អូនតូចម្នាក់ទៀត។
ឆន្ទៈរបស់សាមណេរអង្គតូចនេះ ចង់រៀងឲ្យដល់ថ្នាក់អនុបណ្ឌិត និងចង់ក្លាយជាអក្សរសាស្ត្រខ្មែរមួយរូបទៅថ្ងៃអនាគត៖
- Back to Home »
- នេនតូចប៉ុណ្ណឹងសោះ មិនសមមានមហិច្ឆតាធំដល់ថ្នាក់នេះទេ! (មានវីដេអូ)