ខេត្តសៀមរាប៖ ជនសង្ស័យជាស្ត្រីពីរនាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
មន្ត្រីការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នេះ ទី១ មានឈ្មោះ វិន ធីទៀត ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលក្រុមទី១២ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ទី២ ឈ្មោះ ចាំង ធីកុក ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរ លក់ការហ្វេ ស្នាក់នៅបន្ទប់ជួលភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន។
ចំណែកវត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបាន រួមមាន ម្សៅមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូច និងដែកកេះឆ្នៃជក់ថ្នាំញៀនចំនួន០២។ ជនសង្ស័យទាំង០២នាក់ខាងលើ នៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់នូវសាធាតុញៀនពិតប្រាកដមែន៕