ភ្នំពេញ ៖ តារា​ចម្រៀង​និយម​លេងខ្លួន​សិច​ស៊ី​នាង ឃិត សំ​ម៉ាលី​ស រយៈពេល​ជិត​មួយ​ឆ្នាំ​ចុង ក្រោយ​នេះ​ហាក់​បាត់​មុខ​ស្ងប់ស្ងាត់​ពី​សិល្បៈ ស្ទើរ​ទាំងស្រុង​បន្ទាប់ពី​សម្រេច​ចូល​រោង​ជ័យ​ជា​ផ្លូវការ​ជាមួយ​ស្វាមី​វ័យ​ប្រហែល​គ្នា​កាលពី​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០១៥​។ ទន្ទឹម​គ្នា​នេះ​គេ​សង្កេត​ឃើញថា​នាង​ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ​នូវ​ប្រជាប្រិយភាព​ខណៈ​ថ្មីៗ​នេះ​លេច​ធ្លាយ​ដឹង​ពី​ការ​ច​ង់​ផ្អាក​អាជីព​សិល្បៈ​ដោយ​មិន​ស្តាយ​ស្រណោះ​ហើយ​ស្រ​វ៉ា​ទៅ​ចាប់​យក​អា​ជី​ថ្មី​ខាងក្រៅ​ផ្ទាល់ខ្លួន។
ការ​បាត់​មុខ​មិនសូវ​ឃើញ​បង្ហាញខ្លួន​ពី​សំណាក់​តារា​ចម្រៀង​សាច់​ស្រស់​កញ្ញា ឃិត សំ​ម៉ាលី​ស អស់​មួយ រយៈពេល​មកនេះ​បាន ធ្វើ​ឱ្យ​មហាជន​ដែល​ធ្លាប់​គាំទ្រ​ដាក់​ការចាប់អារម្មណ៍ និង​លើក​ជាការ​សង្ស័យ​ថា ប្រហែលជា​នាង​មាន​គ្រោង​ចង់​ផ្អាក​ជីវិត​អាជីព​សិល្បៈ​នេះ​ហើយ​មើល​ទៅ ។ ស្រប​ពេល​ដែល​លេច​ដំណឹង​ថា ស្វាមី​របស់​នាង​មិន​ពេញចិត្ត​ឲ្យ​តារា​ស្រី​រូប​នេះ​ បន្ត​អាជីព​សិល្បៈ​ទៀត​នោះ។

មុន​នេះ​បន្តិច​គេ​ធ្លាប់​ចាំ​បាន​តារា​ស្រី​នាង ឃិត សំ​ម៉ាលី​ស ត្រូវ​បាន​បណ្តា​សារព័ត៌មាន​មាន​ក្នុងស្រុក​មួយ​ចំនួន តែ​បាន​លើកឡើង​និយាយ​ពី​ការ​លួច​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​របស់​តារា​ច្រៀង​ស្រី​រូប​នេះ​ជាមួយ​បុរស​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុក​នៅ​ក្នុង​ស្រុក​ម្នាក់​រហូត​សម្រេចចិត្ត​បញ្ចប់​ភាព​នៅ​លាវ​ក្រាប​ក្បាល​ដល់ក​ន្លេ​ល​យ៉ាង​ស្ងាត់ៗ​ខណៈ​មានការ​សង្ស័យ​ថា នាង​មាន​កូន​ផ្ទៃពោះ​មុនពេល​រៀបការ​។​ប៉ុន្តែ​បើទោះបីជា​មានការ​លើ​ឡើង​យ៉ាងនេះ ក៏ពិតមែន មិនបាន​ធ្វើឱ្យ​តារា​ស្រី​រូបនេះ​ឈឺក្បាល​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​វិញ​នោះ​ឡើង។

ស្រប​ពេល​គ្នា​នេះ​ដែរ​កាលពី​ថ្មីៗ​នេះ​ក៏​មាន​ដំណឹង​រអេចរអូច​លេច​ឭ​មក​ថា​អ្នកនាង ឃិត សំ​ម៉ាលី​ស​ពេលនេះ​កំពុងតែ​សប្បាយចិត្ត​ជាមួយ​ការងារ​បើក​ជំ​នួន​ផ្ទាល់ខ្លួន​ខាងក្រៅ​ក៏ដូចជា​ការរស់នៅ​សាង​ស្នេហា​ផ្អែមល្ហែម​ជាមួយនឹង​ស្វាមី​អ្នកជំនួញ​ស្រុក​ម្នាក់​។ យោង​តាម​ប្រភព​ខាងលើ​បាន​ឱ្យ​ដឹង​ថា រយៈពេល​ចុងក្រោយ​នេះ​អ្នកនាង ឃិត សំ​ម៉ាលី​ស គឺ​តែង​បាន​សម្ញែង​ភាព​ហ៊ឺហា​ស៊ីវិល័យ​ជា​មួយ​នឹង​ការ​លេង​ខ្លួន​ដោយ​ការប្រើប្រាស់​នូវ​សម្ភារៈ​មាន​តម្លៃ​ថៃ្លៗ​ និង​ទំនើបៗ​ខុស​ប្លែកគ្នា​ជាង​ពេល​មុខ​។​ម្យ៉ាងទៀត​ពេលនេះ ឃិត សំ​ម៉ាលី​ស ហាក់​ដូចជា​ពុំ សូវ​ចាប់អារម្មណ៍ ការងារ សិល្បៈ​ខ្លាំង​ដូច​មុន​នេះ​ទេ​ព្រោះ​ឥឡូវនេះ​កំពុងតែ​ឈោង​ចាប់​ពង្រីក​អាជីព​ថ្មី​ក្រៅពី​សិល្បៈ។

ប្រភព​ដដែល​នេះ​បាន​និយាយទៀត​ថា ​តារា​ស្រី​អ្នកនាង ឃិត សំ​ម៉ាលី​ស ទំនង​អាច​នឹង​ឈប់​ពី​សិល្បៈ​ក៏​ថា ​បាន​ព្រោះ​ក្នុងអំឡុងពេល​ចុងក្រោយ​នេះ​នាង​ហាក់​ដូចជា​ប្រលែង​ចោល​នូវ​ការងារ​សិល្បៈ​ស្ទើ​តែ​ទាំងស្រុង​ទៅ​ហើយ​។ នៅ​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​មិនទាន់​អាច​ទំនាក់ទំនង​បានទេ​។​ដូច្នេះ​យើង​និង​ស្វែងរក​ការ​បំភ្លឺ​ពី​នាង ឃិត សំ​ម៉ាលី​ស នៅ​ពេល​ក្រោយ​។​

​ស្រី​ស្រស់​និយម​ស្លៀកពាក់​បែប​សិច​ស៊ី​អ្នកនាង ឃិត សំ​ម៉ាលី​ស គឺជា​តារា​ចម្រៀង មួយរូប​ដែល​ធ្លាប់​មាន​ភាព​លេច​ធ្លោ នៅ​ក្នុង​ផលិតកម្ម​ដាយ​ម៉ិ​ន​ក្នុងចំណោម​តារា​ចម្រៀង​រួម​ដំបូល​។​តារា​និយម​ខាង​ភាព​សិច​ស៊ី​បង្ហាញ​ដើមទ្រូង​យ៉ាង​ទ្រលុកទ្រលន់​អ្នកនាង ឃិត សំ​ម៉ាលី​ស ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​រួច​ការងារ​សិល្បៈ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ដូច​ចោរលួច​សេះ​រហូត​មានការ​សង្ស័យ​ថា​នាង​ឈប់​ពី​សិល្បៈ​តម្រូវ​តាម​ចិត្ត​ស្វាមី៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -