កណ្តាល៖ គ្រោះអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រកស័ង្កសី មួយបណ្តាល អោយក្មេងតូចចំនួន៣នាក់ និងស្រីម្នាក់ បានរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១ និង១០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះមានគ្នា៤នាក់ ១-ឈ្មោះ ហុង ស្រីទូច ភេទស្រី អាយុ៤០ឆ្នាំ មុខរបរសុំទាន (ត្រូវជាម្តាយ) របួសស្រាល ២-ឈ្មោះ ហុង វាសនា ភេទប្រុស អាយុ៧ឆ្នាំ ជាកូន របួសស្រាល ៣-ឈ្មោះ ហុង ស្រី ម៉ុច ភេទស្រី អាយុ៥ឆ្នាំ របួសធ្ងន់ ៤-ឈ្មោះ ហុង ស្រីពេជ ភេទស្រី អាយុ១២ឆ្នាំ មិនរបួស។
តាមប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះជាម្តាយ បានយកទានមកអុជ បំភ្លឺផ្ទះ ហើយក៏ដើរទៅមើលទូរទស្សន៍ នៅផ្ទះអ្នកជិតខាង ទុកអោយកូន២នាក់ នៅដេកក្នុងផ្ទះ លុះដល់ម៉ោងកើតហេតុ ក៏លឺសំលេងកូនរបស់ខ្លួន ស្រែកអោយម្តាយជួយ ពេលនោះស្ត្រីជាម្តាយក៏ស្ទុះទៅមើល ក៏ស្រាប់តែឃើញភ្លើងឆេះផ្ទះ រួចក៏ប្រញាប់ទៅជួយកូនតែម្តង។
ស្ត្រីជាម្តាយបានរត់ទៅជួយកូនបានតែម្នាក់ និងម្នាក់ទៀតជួយមិនទាន់ ទើបបណ្តាលអោយរងរបួសធ្ងន់ធ្ងរ។ ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍រដ្ឋបាល បានជួយអន្តរាគមន៍នាំយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។
- Back to Home »
- អុជទៀនទុកចោល ទុកអោយកូនដេក រួចដើរទៅមើល ទូរទស្សន៍ផ្ទះគេ បណ្តាលអោយ ភ្លើងឆាបឆេះរលាកកូន