លោកតាម្នាក់ដើរច្រៀងតាមផ្សារយ៉ាងពីរោះ ត្រូវបានគេទទូចចង់ស្គាល់ប្រវត្តិពិត(មានវីដេអូ)
កម្សាន្ត៖ បុរសមានវ័យចំណាស់ម្នាក់ដើរច្រៀងតាមផ្សារ និងតាមទីសាធារណៈ ដែលបកស្រាយបទចម្រៀងមរតកដើមអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បានយ៉ាងពីរោះមិនចាញ់ម្ចាស់ដើមនោះ ត្រូវបានអ្នកលេងបណ្ដាញសង្គម Facebook ទទូចចង់ស្គាល់ប្រវត្តិពិត ខណៈមានអ្នកខ្លះបានសង្ស័យថា បុរសចំណាស់រូបនេះ ជាលោកតា ស៊ិន ស៊ីសាមុត ព្រោះរាល់លោកច្រៀងបទចម្រៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត គឺមិនចាញ់គ្នានិងម្ចាស់ដើមទេ?
ទោះជាយ៉ាងណា មានអ្នកមួយចំនួនទៀត បានបញ្ជាក់ថា បុរសចំណាស់ម្នាក់នេះ មិនមែនជាលោក ស៊ិន ស៊ីសាមុត នោះទេ ប៉ុន្តែលោកក៏ជាអ្នកនិពន្ធជើងចាស់ម្នាក់ ថែមទាំងចេះបកស្រាយចម្រៀងបានយ៉ាងពីរោះទៀតផង លោកមានឈ្មោះថា វ៉ោយ ហូរ ដូច្នេះតើប្រិយមិត្តណាស្គាល់កវីជើងចាស់ ឈ្មោះ វ៉ោយ ហូរ នេះច្បាស់ សូមជួយផ្ដល់ព័ត៌មានបន្ថែមផង តើបុរសម្នាក់នេះពិតជាលោកមែនទេ ចុះហេតុអ្វីលោកមានជីវភាពបែបនេះ?
- Back to Home »
- លោកតាម្នាក់ដើរច្រៀងតាមផ្សារយ៉ាងពីរោះ ត្រូវបានគេទទូចចង់ស្គាល់ប្រវត្តិពិត(មានវីដេអូ)