រន្ធត់ណាស់! ក្មេងស្រីសិស្សវិទ្យាល័យ ឫស្សីកែវ២នាក់ ត្រូវរថយន្តបែនដឹកដីបុក និងកិនស្លាប់អណោចអធ័មណាស់ (មានវីដេអូ)
(ភ្នំពេញ)៖ ពិតជាសង្វេគណាស់! ក្មេងស្រីសិស្សវិទ្យាល័យឫស្សីកែវ២នាក់ ត្រូវរថយន្តបែនដឹកដី បើកបុកនិងកិនអូសចូលក្រោម រថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ខណៈយុវជនម្នាក់ទៀតដែលបើកឌុបក្មេងស្រីទាំង២ បានរងរបួសធ្ងន់។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះទី១ឈ្មោះ ឡាន់ ចរិយា អាយុ១៦ឆ្នាំ និងទី២ឈ្មោះ ចាន់ សុបុណ្ណារី អាយុ១៦ឆ្នាំ ខណៈយុវជនរបួសធ្ងន់ឈ្មោះ យ៉ាត ធារ៉ា អាយុ១៩ឆ្នាំ៕
- Back to Home »
- រន្ធត់ណាស់! ក្មេងស្រីសិស្សវិទ្យាល័យ ឫស្សីកែវ២នាក់ ត្រូវរថយន្តបែនដឹកដីបុក និងកិនស្លាប់អណោចអធ័មណាស់ (មានវីដេអូ)