​​​     (ហូជីមិញ)៖ ទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានទទួលពាក្យស្នើសុំជាច្រើន ដើម្បីទទួលបាន សិទ្ធិប្រើប្រាស់ប័ណ្ណបើកបរអន្តរជាតិ ដែលអាចប្រើប្រាស់ ក្នុងប្រទេសចំនួន ៧៣នៅលើពិភពលោក។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ដកស្រង់ព័ត៌មានពីនាយកដ្ឋានដឹកជញ្ជូន ទីក្រុងហូជីមិញ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ យោងតាម ប័ណ្ណបើកបរអន្តរជាតិនេះ នឹងផ្តល់ជូនទៅពលរដ្ឋវៀតណាម និងជនបរទេសណាក៏ដោយ ដែលមានលិខិតស្នាក់នៅត្រឹមត្រូវ ក្នុងប្រទេសវៀតណាម ដោយគ្រាន់តែចំណាយត្រឹមតែ ១៣៥,០០០ដុង ស្មើនឹង ៦ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ ដើម្បីធ្វើការស្នើរសុំ ហើយមន្ត្រីផ្នែកដឹកជញ្ជូននឹងរៀបចំធ្វើប័ណ្ណ បើកបរជូនភ្លាមតែម្តង។ គួរបញ្ជាក់ផងដែរថា ប័ណ្ណបើកបរអន្តរជាតិនេះ អាចប្រើប្រាស់នៅក្នុងប្រទេសចំនួន ៧៣ ដោយក្នុងនោះរួមមាន មហាអំណាចដូចជា រុស្ស៊ី, អាល្លឺម៉ង់, អ៊ីតាលី, បារាំង, ដាណឺម៉ាក, ហូឡង់, រួមទាំងប្រទេស ស្វីស ផងដែរ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -