​​​​​   ស្វាយរៀង​ ៖​ ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បាវិត ​ធ្វើការ​​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​ថ្ងៃទី​២៥​ ខែកុម្ភៈ ​ឆ្នាំ​២០១៦ ​ខណៈ​ដែល​គេ​​រង​ការចោទប្រកាន់​ពី​នារី​ម្នាក់​ថា​ បា​ន​ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច​នៅ​បន្ទប់ ​ស្នាក់នៅ​ក្នុង​ហាង​ប៉ា​ប៉ា​សបារ ​ត្រង់​ចំណុច​ផ្សារ​រាល​ត្រី​ ស្ថិតនៅ​ក្នុងភូមិ​បាវិត​កណ្ដាល ​សង្កាត់​ក្រុង​បាវិត​។


​បើ​តាម​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​សង្កាត់​បាវិត​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ ​ដែល​ត្រូវធ្វើ​ការ​ឃាត់​ខ្លួន​នេះ​ មានឈ្មោះ​ ចាន់ ណា​ង ​ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មាន​មុខរបរ​ជា​បុគ្គលិក​​រត់​តុ​ហាង​ប៉ា​ប៉ាស​បារ​ដែល​មាន​ទីលំនៅ​ភូមិ​បាវិត​កណ្ដាល ​សង្កាត់​ក្រុង​បាវិត​។​ រីឯ​នារី​រងគ្រោះ​ មានឈ្មោះ​ឈ ន ម​ មុខរប​រ​ជា​អ្នក​រត់​តុ​ដូចគ្នា​ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាល​ទំនប់​ សង្កាត់​បឹងទំពុន​ រាជធានី​ភ្នំពេញ​។​
បើ​តាម​នារី​រងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃទី​២៥​ ខែកុម្ភៈ ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៩​​​ព្រឹក​ពេល​ខ្លួន​កំពុងតែ​ដេក​ក្នុង​បន្ទប់ ​ស្រាប់តែ ឈ្មោះ​ ចាន់​ សំណាង ​ចូល​មក​បន្ទប់​របស់​ខ្លួន ​ដោយ​បាន​ចាប់​ច្របាច់.ក​ និង​ខ្ទប់មាត់​សង្កត់​ពីលើ​ រួច​សម្រាត​ខោអាវ​អស់​ចេញពី​ខ្លួន ​ហើយ​ចាប់រំលោភ​ទាល់តែ​បា​ន​សម្រេច​។


​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំណែក​ជនសង្ស័យ​​វិញ​ បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ឈ្មោះ ​ឈ ន ម ​នេះ​ពិតប្រាកដ​មែន​ ដោយសារ​ស្រវឹងស្រា​ ហើយក៏​​ចាប់រំលោភ​តែ​ម្តង​ទៅ​។
​បច្ចុប្បន្ន​ ជនសង្ស័យ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​ស្នងការ​ខេត្ត ​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បា​ប់​៕​

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -