ភ្នំពេញ ៖ តារាចម្រៀងដែលល្បីល្បាញខាងស្លៀកពាក់ បញ្ចេញភាពសិចស៊ីនាង រតនៈ ពិសី កាលពីកន្លងមកនេះនាងបានភ្ជាប់សម្ព័ន្ធភាពស្នេហាផ្អែមល្ហែមជាមួយមន្ត្រីប៉ុស្តិ៍ស័ក្ដិ៤កន្លះមានវ័យស្របាលគ្នានឹងនាង។ ប៉ុន្តែក្រោយពីចំណងស្នេហានេះផ្តើមឡើងបានរយៈពេលជិតពីរឆ្នាំស្រាប់តែធ្លាយដំណឹងនៃរង្គោះរង្គើផ្ដាច់ស្នេហ៍វិញ។
ស្របពេលការបែកបាក់ស្នេហ៍រវាងកញ្ញា រតនៈ ពិសី ជាមួយគូស្នេហ៍ខាងលើមិនទាន់បាប៉ុន្មានផងពេលនេះមានប្រភពចុងក្រោយបានទម្លាយថា រតនៈ ពិសី កំពុងមានបុរសក្រៅស្រុកវ័យមិនក្រោម៤០ឆ្នាំម្នាក់បានព្យាយាមតាមទាក់ទង សុំធ្វើជាម្ចាស់បេះដូងជំនួសស្នេហ៍ចាស់ទៀតផង តែជាចម្លើយត្រូវបានស្រីស្រស់រូបនេះប្រាប់ថា ចាំគិតមើលសិន…។ នេះបើតាមប្រភពពីលេចឭពីរង្វង់អ្នកសិល្បៈដូចគ្នា។
ទាក់ទងរឿងរ៉ាវស្នេហារបស់កញ្ញា រតនៈ ពិសី ត្រូវបានមហាជនដឹងថា កន្លងមកនាងធ្លាប់ឆ្លងកាត់រស់ជាតិជីវិតស្នេហ៍បែកបាក់ជាបន្តបន្ទាប់ចំនួនបីលើករួចមកហើយ រហូតមានប្រភពខ្លះលើកឡើងប្រៀបប្រដូចនាងថា រតនៈ ពិសី ដូរប្រុសដូចដូរសម្លៀកបំពាក់ព្រោះជាប្រចាំឲ្យតែកើតមានដំណឹងនៃការបែកបាក់ស្នេហ៍មិនទាន់បានមិនចម្អិនកំពឹសផង ក៏ស្រាប់លេចឭព័ត៌មានអំពីការសាងសម្ព័ន្ធភាពស្នេហារបស់នាងស្ទើរកក្រើកពិភពសិល្បៈ។
តារាចម្រៀងវ័យក្មេងសាច់សខ្ចីនិយមភាពសិចស៊ីកញ្ញា រតនៈ ពិសី កាលពីកន្លងមកនេះ ត្រូវបានមហាជនដឹងស្ទើរគ្រប់គ្នាថា នាងក៏ជាតារាស្រីរបស់ខ្មែរម្នាក់ក្នុងចំណោមតារាស្រីផ្សេងទៀតដែលតែជួបប្រទះរឿងរ៉ាវអាស្រូវស្នេហាបែកបាក់ស្ទើរងើបមុខមិនរួច ហើយក៏ធ្លាប់មានការសង្ស័យថា តារាស្រីរូបនេះបានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយបុរសម្នាក់ មានងារជាឧកញ៉ាទ្រព្យស្តុករស់នៅក្នុងស្រុកខ្មែរ និងទទួលបានការជួយឧបត្ថម្ភជ្រោមជ្រែងគ្រប់បែបយ៉ាងពីបុរសម្នាក់នោះផងដែរតែជារឿយ ៗនៅពេលមានព័ត៌មានបែបនេះនាងតែងតែចេញមុខបដិសេធនិងច្រានចោលភ្លាមៗវិញ។
តារាចម្រៀងកញ្ញា រតនៈ ពិសី នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្ពុជាថ្មីបានព្យាយាមទំនាក់ទំនងតាមទូរស័ព្ទដើម្បីសុំការបំភ្លឺពីនាងដែរប៉ុន្តែទូរស័ព្ទពេលតេចូលគ្មានអ្នកទទួល។ដូច្នេះយើងរង់ចាំស្វាគមន៍ជានិច្ចចំពោះការចេញមុខបំភ្លឺ ពីសំណាក់ស្រីស្រស់រាងតូចច្រឡឹងកញ្ញា រតនៈ ពិសី នៅពេលក្រោយ៕