ប្រសិនបើអ្នកជាមនុស្សស្រី អ្នកប្រាកដជាមិនឯកភាពនឹងស្ថានភាពដូចខាងលើឡើយ ព្រោះមនុស្សស្រីបច្ចុប្បន្នមិនដូចតាមអ្វីដែលបានលើកឡើងឡើយ។ សព្វថ្ងៃនេះ ពិភពលោកបានផ្លាស់ប្តូរ ហើយមនុស្សស្រីអាចមានចំណេះដឹង, មានអំណាច ហើយមានប្រាក់ច្រើនជាងមនុស្សប្រុសៗក៏មាន។
មនុស្សប្រសុមួយចំនួនយល់ច្រឡំថា មនុស្សស្រីដែលចូលចិត្តភាពសប្បាយរីករាយ មិនអាចយកជាគ្នាបាននោះទេ។ មនុស្សប្រុសភាគច្រើនមិនហ៊ានចែចង់មនុស្សស្រីដែលទាន់សម័យខ្លាំងពេក, គោរពទំនៀមទំលាប់ខ្លាំងពេក ហើយពួកគេក៏ត្រូវនៅឲ្យឆ្ងាយពីមនុស្សស្រីដែលមានចិត្តចង្អៀតចង្អល់ផងដែរ។
ខាងក្រោមនេះជាប្រភេទមនុស្សស្រី ដែលជាទូទៅមនុស្សប្រុសត្រូវជៀសសវាងមិនចែចង់យកមកធ្វើជាប្រពន្ធ៖
មនុស្សស្រីដែលចូលចិត្តរអ៊ូរទាំ
ប្រភេទមនុស្សស្រីដែលប្រុសៗត្រូវជៀសវាងមិនចង់នៅក្បែរ គឺជាមនុស្សស្រីដែលចូលចិត្តរអ៊ូរទាំច្រើនគ្រប់វិនាទី។ វាអាចធ្វើឲ្យក្តៅក្រហាយដល់ទំនាក់ទំនងស្នេហា ដូច្នេះយល់ល្អត្រូវជៀសវាងមនុស្សបែបនេះ។
មនុស្សស្រីដែលប្រកាន់ប្រពៃណីទំនៀមទំលាប់ខ្លាំងពេក
មនុស្សប្រុសមួយចំនួនមិនចូលចិត្តមនុស្សស្រីដែលប្រកាន់ខ្ជាប់ប្រពៃណីខ្លាំងពេកទេ។
មនុស្សស្រីអាត្មានិយម
មនុស្សស្រីមួយប្រភេទនេះប្រសិនបើប្រុសៗអាចទ្រាំរស់នៅជាមួយបាន នាងពិតជាសំណាងណាស់ ប៉ុន្តែមានមនុស្សប្រុសមួយចំនួនស្អប់មនុស្សស្រីដែលអាត្មានិយមគិតតែពីខ្លួនឯងខ្លាំងណាស់។
មនុស្សស្រីចូលចិត្តហ៊ឺហាខ្លាំងពេក
ទោះបីជាបុរសៗភាគច្រើនជាមនុស្សហ៊ឺហាក៏ពិតមែន តែពួកគេមិនអាចស៊ូទ្រាំរស់នៅជាមួយនឹងមនុស្សស្រីហ៊ឺហាបានឡើយ។ នេះជាប្រភេទមនុស្សស្រីផ្សេងមួយទៀតដែលមនុស្សប្រុសមិនចង់សេពគប់ជាមួយ។
មនុស្សស្រីចូលចិត្តសប្បាយៗច្រើន
យើងទាំងអស់គ្នាសុទ្ធតែចូលចិត្តការជប់លៀង ប៉ុន្តែស្របពេលដែលមនុស្សស្រីវក់នឹងពិធីជប់លៀងខ្លាំងពេក វាបានក្លាយជាបញ្ហាចំពោះមនុស្សប្រុសដែលមិនសេពគប់ជាមួយនាង។
មនុស្សស្រីទាន់សម័យពេក
មនុស្សស្រីដែលចូលចិត្តស្លៀកពាក់ដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សជុំវិញខ្លួន មនុស្សស្រីដែលចូលចិត្តទទួលទានគ្រឿងស្រវឹង ហើយអំនួត។
មានចិត្តចង្អៀតចង្អល់
មនុស្សប្រុសស្រឡាញ់មនុស្សស្រីដែលមានចិត្តទូលាយ។ មនុស្សស្រីចិត្តចង្អៀតចង្អល់គ្មាននៅក្នុងបេះដូងរបស់មនុស្សប្រុសឡើយ ហើយចង់មានន័យថា ចំពោះមនុស្សប្រុសក៏ត្រូវមានចិត្តទូលាយផងដែរ៕