​
    ក្រោយពី​ការទទួល​ដំណឹង​ថា​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​ចេញទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក មក​ស្រាប់តែ​ថ្មីៗ​នេះ​បាន​លេចចេញ​ឃ្លី​ប​វីដេអូ របស់​នាង​ដែល​ឡើង​ច្រៀង​លើ​ឆា​កត​ន្រី្ដ​ក្នុង​ទ្រង់ទ្រាយ​តូច​មួយ​។ សកម្មភាព​នោះគេ​ឃើញ​មានការ​រាំ​គ្រលែង​ចង្កេះ ពើង​មុខ​ពើង​ក្រោយ ជាមួយ នឹង​សម្លេង​ថ្ងួចថ្ងូរ​របស់​នាង ដែល​ប្រិ​យ​មិ​ត្ដ​អ្នក​ស្ដាប់​មួយចំនួន​បាន​លើកឡើងថា ច្រៀង​មិន​ចំ​ច្រៀង ថ្ងូរ​មិន​ចំ​ថ្ងូរ​។​


​ ​នៅពេល​តារា​សិល្បៈ​ខ្មែរ​ចេញទៅ​ច្រៀង​នៅក្រៅ​ប្រទេស​ម្ដងៗ អ្នកសារព័ត៌មាន​បាន​សាកសួរ​ពួកគេ​ពី​ការ​ពាំ​នាំយក​វប្បធម៌​ប្រពៃណី​ខ្មែរ​ទៅ​បង្ហាញ​នូវ​បរទេស​ដែរ ហើយ​ត្រូវបាន​តារា​ភាគច្រើន បង្ហាញ​ពី​ចំណាប់អារម្មណ៍ ខ្លួន​បាន​ត្រៀម​បទ​ចម្រៀង និង​ទេពកោសល្យ​សម្ដែង​មួយចំនួន​យកទៅ​សម្ដែង អោយ​អ្នក​នៅ​ឯនាយសមុទ្រ​បាន​ទស្សនា និង​ដឹង​ពី​អត្ដ​សញ្ញាណ​ទម្រង់​សិល្បៈ​វប្បធម៌​ប្រពៃណី​ខ្មែរ​។

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ឃ្លី​ប​វីដេអូ​របស់​កញ្ញា ឆៃ លីដា​ឡែ​ន វិញ​ត្រូវបាន​មហាជន មួយចំនួន​លើក​ជា​សំនួ​រថា តើ​នោះ​ជា​បទ​ចម្រៀង​បែប​វប្បធម៌​ប្រពៃណី​ខ្មែរ  ឬ​យ៉ាងណា​? បានជា​ឮសូរ​តែ​សំឡេង​ថ្ងួចថ្ងូរ​អម​ជាមួយ​។ អ្នកខ្លះ​ក៏បាន​លើកឡើង​ទៀតថា វា​គ្មានអ្វី​ទាស់ខុស​ទេ​គ្រាន់តែ ការ​រាំ​បែបនេះ ប្រហែលជា​នាង​ធ្វើបែបនេះ​ចង់​តម្រូវ​ចិ​ត្ដ​អ្នកទស្សនា​នៅ​ទីនោះ​អោយមាន​ភាពសប្បាយ​រីករាយ និង​ទទួលបាន​លុយ​ធីប​ច្រើនតែ​ប៉ុណ្ណោះ​។

ទោះយ៉ាងណា​យើង​ក៏​មិន​ហ៊ាន​វិនិច្ឆ័យ​ថា ការ​រាំ​បែបនេះ​ជា​ទង្វើរ​ខុស ឬ​ត្រូវ​បែបណា​ទេ​? មានតែ​ទស្សនិកជន​ទេ​ដែល​អាចដាក់​ពិន្ទុ ឬ​វិនិច្ឆ័យ​ថា នាង​ធ្វើបែបនេះ​ល្អ​ឬ​យ៉ាងណា​?​។​

​នេះ​ជាការ​ភ្ញាក់ផ្អើល​លើក​ទី​២ បន្ទាប់ពី​នាង​ទៅ​សម្តែង​នៅ​បរទេស​ដោយ​ប្រើ​រូបភាព​សិច​ស៊ី រហូត​ធ្វើ​ឲ្យ​ក្រសួង​វប្បធម៌​ខ្មែរ​ព្រមាន និង​មិន​ត្រូវបាន​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍​ជាច្រើន​ឈប់​ហៅ​ទៅ​ឡើង​សម្តែង​។ ប៉ុន្តែ​លើក​នេះ​ពុំទាន់​មានការ​ប្រតិកម្ម​ពី​មន្ត្រី​នៃ​ក្រសួង​វប្បធម៌​កម្ពុជា​ទៀត ឬ​យ៉ាងណា​ឡើយ​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -