កំពង់ចាម៖ បុរស ស្ត្រី ២នាក់ ដែលមានប្រពន្ធ និងប្តីរៀងៗខ្លួនហើយ បានលួចលាក់រួមរ័កជាមួយគ្នា រហូតបានសម្រេច ហើយត្រូវបែកការណ៍ដោយ បុរសជាប្តីរបស់ស្ត្រីនោះដឹង បានប្តឹងសមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ បង្កឲ្យមានភាពភ្ញាក់ផ្អើលទាំងពាក់កណ្តាលអធ្រាត្រ ថ្ងៃទី ២៤ កុម្ភៈ ២០១៦ នៅភូមិទី៤ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
តាមការបំភ្លឺរបស់នារីរងគ្រោះឈ្មោះ ប៊ុត សុខឃន មានអាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុបានឲ្យដឹងថា នៅវេលម៉ោង ១៩ ថ្ងៃទី២៣ កុម្ភៈ ២០១៦ ប្តីរបស់នាងឈ្មោះ ឈា ឈាន បានធ្វើសត្វខ្វែក ក្លែមស្រា ហើយបានហៅមិត្តភក្តិនៅក្បែរខាង៤នាក់ មកផឹកស៊ីជាមួយ អស់ស្រាចំនួន២លីត។
ពេលនោះអ្នកជិតខាង២នាក់ បានត្រឡប់ទៅផ្ទះវិញ នៅសល់ឈ្មោះ នួន នី និងឈ្មោះ សុត នៅផឹកបន្ត។ បានបន្តិច ពួកខ្លួនក៏បបួលគ្នាទៅមើលអន្ទាក់សត្វដែលដាក់នៅមាត់បឹង។
បន្ទាប់មកអ្នកទាំង៤ក៏ព្រមព្រៀងគ្នានៅបឹងដោយនាង សុខឃន ជាអ្នកបើកម៉ូតូឌុបប្តី របស់នាងឈ្មោះ ឈា ឈាន ឯឈ្មោះ នួន នី និងឈ្មោះសុត ដើរតាមក្រោយ។
ពេលនាងសុខឃន ជិះម៉ូតូបានប្រហែល៧០ម៉ែត្រ ប្តីរបស់នាងឈ្មោះ ឈា ឈាន បានចុះពីលើម៉ូតូ ដេកនៅលើស្មៅដោយស្រវឹងខ្លាំងពេក។
នៅពេលនោះឈ្មោះ សុត បានដើរមកដល់ក៏គ្រាប្តីនាងទៅដេកនៅរោងចាំស្រូវក្បែរនោះ ឯឈ្មោះ នួន នី មកដល់ក៏ឡើងជិះម៉ូតូពីក្រោយនាង សុខ ឃន ទៅមើលអន្ទាក់។ពេលជិះជិតដល់កន្លែងដាក់អន្ទាក់អ្នកទាំងពីរក៏ឈប់ម៉ូតូទុកនៅភ្លឺស្រែ ហើយដើរទៅអង្គុយនៅពំនូកចម្បើង។ ពេលអង្គុយបានបន្តិច ឈ្មោះ នួន នី បាននិយាយថាគាត់ស្រឡាញ់នាង ហើយចាប់អោបថើប និងបានរួមរ័កជាមួយគ្នារហូតបានសម្រេច។
បន្ទាប់មកអ្នកទាំង២បាននាំគ្នាទៅមើលអន្ទាក់សត្វបានសត្វ៣ក្បាលក៏យកមកជិះម៉ូតូ ត្រឡប់មករោងចាំស្រូវ ឃើញប្តី (ឈា ឈាន) ដេកនៅទីនោះ នាង សុខ ឃន ក៏ចុះមកដេកជាមួយប្តី ឯឈ្មោះ នួន នី ជិះម៉ូតូទៅផ្ទះរបស់គាត់វិញ។
នាង សុខ ឃនបន្តថា ពេលឈ្មោះ នី ទៅបាត់ ប្តីរបស់នាងបានសួរ នាងថា ទៅមើលអន្ទាក់អីយូរម្ល៉េះ អានីធ្វើអីឯងទេ?
នាង សុខ ឃន ប្រាប់ប្តីថា គ្មានធ្វើអីទេ តែប្តីនាងមិនជឿក៏លូកដៃស្ទាប់ប្រដាប់ភេទនាងប៉ះទឹកកាមនាងក៏ឆ្លើយថា ឈ្មោះ នួន នីចាប់រំលោភនាង។
បន្ទាប់មកប្តីរបស់នាងបាននាំនាងទៅប្តឹងប៉ូលីសឲ្យចាប់ឈ្មោះនួន នី ពីបទរំលោភសេពសន្ថវៈ។ តាមចម្លើយរបស់ជនជាប់ចោទ នួន នី អាយុ៣៧ឆ្នាំ បានឲ្យដឹងថា ពេលទៅដល់ពំនូកចំបើងខ្លួននិងឈ្មោះ សុខ ឃន បានអង្គុយ និយាយគ្នាលេងរួចហើយខ្លួនក៏សុំរួមរ័កជាមួយនាង ហើយក៏ចាប់អោបថើប និងរួមរ័ករហូតបានសម្រេចក៏នាំគ្នាទៅដោះអន្ទាក់សត្វបានសត្វស្លាប៣ក្បាល រួចហើយអ្នកទាំង២ ក៏ជិះម៉ូតូមកដល់រោងចាំស្រូវឃើញឈ្មោះ ឈា ឈាន ជាប្តីរបស់នាងសុខ ឃន ដេកនៅទីនោះក៏ដាក់នាងមកឲ្យនៅជាមួយប្តីហើយខ្លួនក៏ជិះម៉ូតូមកផ្ទះ។ លុះយូរបន្តិចស្រាប់តែឃើញ អ្នកទាំង២ប្តឹងប៉ូលីសឲ្យមកចាប់ខ្លួន។
នៅថ្ងៃទី ២៦ កុម្ភៈ ២០១៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ចាមបានបញ្ជូនសំណុំរឿងនិងជនជាប់ចោទឈ្មោះ នួន នី ទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមផ្លូវច្បាប់៕
- Back to Home »
- ទៅមើលអន្ទាក់សត្វលួចរួមរ័កជាមួយប្រុសសហាយមកវិញប្តីស្ទាបប្រដាប់ភេទ ផ្ទុះបែកការណ៍