ចិន៖ ថ្មីៗនេះមានរឿងដ៏ចម្លែក មួយបានកើតឡើងនៅក្នុងស្រុក Lufang ក្រុង Heze ប្រទេសចិន ដោយស្រ្ដីម្នាក់មានឈ្មោះថា Ding Aihua អាចបង្កើតជាដុំក្រួសចេញពីទឹកភ្នែករបស់គាត់ នៅពេលដែលគាត់យំម្ដងៗ។

គាត់បានប្រាប់ថា ពីដំបូងកាលពី ៧ឆ្នាំមុន គាត់ចេះតែមានអាការៈឈឺភ្នែក ស្រាប់តែស្វាមីរបស់គាត់ឈ្មោះ Liang បានបើកភ្នែកគាត់ ដើម្បីពិនិត្យមើល  ក៏ប្រទះឃើញដុំក្រួសជាប់ក្រោម ប្រសីភ្នែករបស់គាត់ទើប មានការភ្ញាក់ផ្អើល។ ស្វាមីគាត់បាននាំគាត់ ទៅពេទ្យជាច្រើនលើក តែមិនមានវេជ្ជបណ្ឌិតណា អាចពន្យល់ពីអភូតហេតុដ៏ចម្លែកនេះបានទេ។

ស្វាមីរបស់អ្នកស្រីបានប្រាប់ថា គាត់បានយកខ្សែស៊កចូលថ្នមៗ ក្នុងភ្នែកភរិយារបស់គាត់ ដើម្បីខ្ទាស់យកក្រួសទាំងនោះចេញ តែពេលយកចេញអស់ហើយ ក្រួសនោះគឺនៅតែកើតមាន ដដែលនៅថ្ងៃបន្ទាប់ ទើបគាត់សម្រេចចិត្ដ នាំភរិយាទៅមន្ទីរពេទ្យម្ដងទៀត ហើយប្រាប់ពេទ្យពីអាការៈភរិយាគាត់។

មិនត្រឹមតែមិនបានទទួល ការព្យាបាលនោះទេ វេជ្ជបណ្ឌិតបានចោទថា លោក និងភរិយារបស់លោកកើតមាន បញ្ហាសសៃរប្រសាទទៀតផង ។ ដោយទាល់ច្រកខ្លាំង លោកបានរត់ទៅពឹង ខាងប្រព័ន្ធផ្សព្វផ្សាយឲជួយប្រកាស ពីបញ្ហារបស់ភរិយាគាត់ ដើម្បីស្វែងរកការព្យាបាល។ ព័ត៌មាននេះក៏បានលេចឮពាសពេញផ្ទៃប្រទេសចិន ហើយអ្នកសារព័ត៌មានគ្រប់ៗ គ្នាក៏ចង់ដឹងពីមូលហេតុ ដែលនាំឲកើតអភូតហេតុក្រួស ទឹកភ្នែកនេះដែរ។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -