តារា បង្ហាញម៉ូដទស្សនាវដ្តី Playboy ឬ នៅក្នុងមជ្ឈដ្ឋានសិល្បៈគេហៅថា «ប័ននីហ្វៀរ» ឬ ហ្វៀរ ប៉ុណ្ណាដា សិរិឆ័យសៈគុន ឬ ឈ្មោះដើម ធិតិធីហ្វ ស៊ីងហេ បានបាត់បង់ជីវិតនៅមន្ទីរពេទ្យដោយករណីបើករថយន្តហុងដា ចេស (HONDA Jazz) ពណ៌ស កណ្តាលយប់ទៅកាន់វត្តថេពលីឡាតំបន់បាងកាពិ បានបុកចិញ្ចើមផ្លូវឡើងខ្ទេចមុខរថយន្តទាំងស្រុង ក្នុងនេះក៏មានអ្នករបួស ២ នាក់ផងដែរ ។
គ្រូពេទ្យបានប្រាប់ថា របួសរបស់នាង ហ្វៀរ ធ្ងន់ធ្ងរណាស់ មានឈាមហូរចេញពីបេះដូង ឆ្អឹងប្រេះ ទើបជួយសង្គ្រោះមិនបាន ។ នៅថ្ងៃទី ២៤ កុម្ភៈនេះ សាច់ញាតិបងប្អូន មិត្តភក្តិ រួមទាំងសង្គមអនឡាញថៃ បានសម្តែងភាពសោកសៅ និង អាល័យចំពោះសពនាង ហ្វៀរ តាមរយៈ Twitter ដែលនាងប្រើឈ្មោះ @Furfear និង ហ្វេសប៊ុក ។ នាងមិនត្រឹមតែជាតារា Playboy Thailand ដ៏ល្បីល្បាញប៉ុណ្ណោះទេ តែ នាងជាមនុស្សមានគំនិត ផ្តល់នូវអត្ថន័យល្អៗដល់សង្គមមេឌា ជាអ្នកជួយកិច្ចការសង្គមជាច្រើនលើកច្រើនសា មាននិស្ស័យគួរឱ្យស្រឡាញ់ ៕
- Back to Home »
- ល្បីពេញប្រទេសថៃ៖ តារាល្បី ម៉ូដែលទស្សនាវដ្តី Play Boy ស្លាប់ទាំងវ័យក្មេងសាច់សរខ្ចី ម្សិលមិញនេះ