គួរឲ្យអាណិតក្មេងប្រុសស្រីពីរនាក់នេះណាស់ត្រូវឪពុកម្ដាយបោះបង់ចោល នៅពេទ្យគន្ធបុប្ផា
ខេត្តសៀមរាប៖ គួរឲ្យអាណិតអាសូរដល់ក្មេងប្រុសស្រីពីរនាក់ ដែលកើតនៅពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ហើយត្រូវឪពុកម្ដាយបោះបង់ចោល ដោយរស់នៅក្រោយការមើលថែពីគ្រូពេទ្យនៅទីនោះ ព្រោះក្មេងៗទាំងពីរកើតជំងឺប្រចាំកាយ។
យោងតាមអ្នកលេងបណ្ដាញសង្គម Facebook ម្នាក់ បានឲ្យដឹងថា រាល់ថ្ងៃក្មេងប្រុស ស្រីទាំងពីរខាងលើ ត្រូវបានមន្ទីរពេទ្យយកមកចិញ្ចឹម ហើយដាក់នៅក្នុងទ្រុងសម្រាប់ការពារ កុំឲ្យពួកគេធ្លាក់ទៅក្រោម និងរាល់ថ្ងៃត្រូវបានអ្នកដែលយកកូនៗ មកព្យាបាលនៅមន្ទីរពេទ្យនោះ សម្រាកនៅសាលបន្ទប់ជាមួយ បានជួយមុជទឹកនិងបញ្ចុកបាយដល់ពួកគេផងដែរ។ អ្នកលេង Facebook ខាងលើ មានគណនីឈ្មោះ Anjy Uncute បានសរសេរបង្ហោះដូចនេះថា៖ គួរឲ្យអាណិតអាសូរដល់ក្មេងទាំងពីរនេះណាស់ គ្នាកើតនៅពេទ្យ(គន្ធបុប្ផា) ខែត្រសៀមរាប ហើយត្រូវឪពុកម្ដាយបោះបង់ចោលនៅពេទ្យតែម្ដង រាល់ថ្ងៃក្មួយប្រុស ស្រីទាំងពីរនេះត្រូវបានមន្ទីរពេទ្យយកមកចិញ្ចឹម ហើយដាក់នៅក្នុងទ្រុងសំរាប់ការពារកុំអោយពួកគាត់ធ្លាក់ទៅក្រោម។
រូបគេបន្តថា៖ គ្រូពេទ្យនៅទីនោះក៏គ្មានពេលវេលាសម្រាប់មើលថែពួកគាត់ដែរ ព្រោះអ្នកជំងឺច្រើនណាស់ក្នុងមួយថ្ងៃៗ រាល់ថ្ងៃត្រូវបានអ្នកដែលយកកូនមកព្យាបាលមន្ទីរពេទ្យនេះ ហើយសម្រាកនៅសាលបន្ទប់ជាមួយបានជួយមុជទឹកនិង បច្ចុកបាយ ព្រោះក្មួយទាំងពីរមិនអាចញុំាបាយដោយខ្លួនឯងបានទេ។ក្មួយស្រីនេះ នាងមានដុះសាច់នៅលើច្រមុះតាំងតែកើតមកម្ល៉េះ ឥឡូវមានអាយុ៣ឆ្នាំហើយ ឯក្មួយប្រុសនេះវិញមានដក់ទឹកនៅក្នុងខួរក្បាល អាយុ៥ឆ្នាំហើយ ! ! បើសិនជាមាន friends ណាដែលមានសន្ដានចិត្តសប្បុរសចង់ជួយឧបត្ថម្ភ ដូចជាសំលៀកបំពាក់ ខោទឹកនោម ចំណីអាហារក៏ដូចជាភេសជ្ជៈឫរបស់របរក្មេងលេង {មិនចាំបាច់ផ្ញើជាប្រាក់ក៌បាន} ដល់ក្មួយទាំង២នាក់នេះអាចទំនាក់ទំនងមកខ្ញុំបានតាមរយៈ my page រឺក៏ទៅផ្ទាល់ក៏បាន នៅពេទ្យ(គន្ធបុប្ផា ) បន្ទប់វះកាត់ សាលលេខ៣ ជាន់ទៅ2 ខែត្រសៀមរាប សូមអរគុណទុកជាមុន! ! ! !”។
យ៉ាងណាក៏ដោយ យើងនូវមិនទាន់ទទួលបានព័ត៌មានថា ករណីក្មេងៗទាំងពីរនាក់នេះ ត្រូវឪពុកម្ដាយបោះបង់ចោល ដោយសារពួកគេកើតមកមានជំងឺប្រចាំកាយមិនអាចព្យាបាលបាន ឬព្រោះតែឪពុកម្ដាយពួកគេគ្មានលទ្ធផលសម្រាប់ចិញ្ចឹមកូនៗទាំងពីរនាក់ យ៉ាងណានោះទេ៕
- Back to Home »
- គួរឲ្យអាណិតក្មេងប្រុសស្រីពីរនាក់នេះណាស់ត្រូវឪពុកម្ដាយបោះបង់ចោល នៅពេទ្យគន្ធបុប្ផា