ណាសាទទួលស្គាល់ថាមានអាចម៍ផ្កាយមួយអាចហោះប៉ះផែនដីនៅឆ្នាំ២០១៧ តែក្នុងឱកាសស្ដួចស្ដើងបំផុត
អង្គការណាសាហាក់បានផ្លាស់ប្ដូរការគិតរបស់ខ្លួនអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយដុំអាចម៍ផ្កាយមួយឈ្មោះ 2013 TX68 ទំហំជាង៣០ម៉ែត្រ ដែលបច្ចុប្បន្ននេះវាកំពុងធ្វើដំណើរតម្រង់មកផែនដី។អង្គការអវកាសដ៏ធំនេះបានលើកឡើងថា ដុំអាចម៍ផ្កាយខាងលើមានឱកាសហោះមកប៉ះផែនដី នាឆ្នាំក្រោយ នៅពេលដែលវាធ្វើដំណើរឆ្លងកាត់ម្ដងទៀត។ យ៉ាងណាក្ដីឱកាសដែលវាអាចហោះប៉ះនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះមានគឺស្ដួចស្ដើងបំផុត ពោលឱកាសមានត្រឹមមួយក្នុង២៥០លាន។
ប្រសិនបើវាពិតជាប៉ះផែនដីមែន ដុំអាចម៍ផ្កាយនោះនឹងផ្ទុះក្នុងបរិយាកាស ដែលបញ្ចេញថាមពលច្រើនលើសលប់ប្រៀបដូចជាគ្រាប់បែកនុយក្លេអ៊ែរដ៏ខ្លាំងក្លាមួយ ហើយនឹងបោសសម្អាតគ្មានសល់រាល់អ្វីៗដែលនៅពីក្រោមទីតាំងវា។លោក Paul Chodas អ្នកគ្រប់គ្រងលើការសិក្សាគន្លងគោចរក្បែរផែនដីរបស់អង្គការណាសាបានបញ្ជាក់ដែរថា ឱកាសនៃការប៉ះទង្គិចគឺទាបមែនទែនដែលមិនចាំបាច់ព្រួយបារម្ភខ្លាំងនោះឡើយ៕
- Back to Home »
- ណាសាទទួលស្គាល់ថាមានអាចម៍ផ្កាយមួយអាចហោះប៉ះផែនដីនៅឆ្នាំ២០១៧ តែក្នុងឱកាសស្ដួចស្ដើងបំផុត