​​​​​​​​​​​   សិល្បៈ​៖ ​តារា​សម្ដែង និង​​​​ជា​ពិធីការិនី ឌួង ហ្សូរីដា ​បាន​បង្ហាញ​អារម្មណ៍​​​សប្បាយ​ចិត្ត ​ក្នុង​​ឱកាស​បាន​ជួប​និង​ទទួល​ការ​ស្វាគមន៍​ដោយ​ភាព​កក់​ក្ដៅ​ពី​សំណាក់​ លោក​ឧកញ៉ា​ ម៉ុង​ រិទ្ធី​ និង​​លោកជំទាវ​ ព្រម​ទាំង​ក្រុម​គ្រួសារ ​និង​​​បាន​កោតសរសើរ​​ចំពោះ​លោក​ឧកញ៉ា​ ម៉ុង​ រិទ្ធី​ ​​ដែល​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​នាង​ធ្លាប់​ជួប ​ក្នុងចំណោម​ឧកញ៉ា​ៗ​ អ្នក​មាន​លុយ​រាប់​លាន​ ដែល​គិត​គូរ​ពី​សុខទុក្ខ​ពិត​ប្រាកដ​របស់​ប្រជាជន​ យុទ្ធសាស្ត្រ​នៃ​ការ​ជួយ​មនុស្ស​របស់​លោក​។​
 
ឌួង ហ្សូរីដា ​​បាន​សរសេរ​​បង្ហោះ​​លើ Instagram ​របស់​នាង​ថា​៖ "​​​​​ក្នុង​នាម​ខ្ញុំ​ជា​សហគ្រិន​ស្ត្រី​ម្នាក់ ​ក្នុង​ចំណោម​បង​ៗ​សហគ្រិន​ស្ត្រី ​(CWEA) ​ដទៃ​ទៀត​ដែល​មាន​ឱកាស​បាន​ជួប​ ​និង​ទទួល​ការ​ស្វាគមន៍​ដោយ​ភាព​កក់ក្ដៅ​ពីសំណាក់​ លោក​ឧកញ៉ា​ ម៉ុង​ រិទ្ធី​ និង​ លោកជំទាវ​ ព្រម​ទាំង​ក្រុម​គ្រួសារ​​ បុគ្គលិក​របស់​លោក​ យើង​ពិត​ជា​មាន​មោទនភាព​នូវ​ស្នាដៃ​នៃ​ការ​ដឹកនាំ​របស់​លោក ​ប្រកប​ដោយ​ភាព​ប៉ិន​ប្រសព្វ​ កែច្នៃ​ ឆ្លាតវៃ​ ម៉ត់ចត់​ និង​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​ជ្រុងជ្រោយ"។ 
 
ឌួង ហ្សូរីដា បន្ត​​៖ "លោក​បាន​​ចែករំលែក​និង​បើក​ឱកាស​ឲ្យ​យើង​សួរ​រាល់​បទពិសោធន៍​ការងារ​ដែល​លោក​មាន​ ប្រាកដ​ណាស់​ កើត​ជា​មនុស្ស​ត្រូវ​តែ​មាន​ក្តី​ស្រមៃ​ ហើយ​យើង​ត្រូវ​តែ​ខិតខំ​ ប្រឹង​ប្រែង​រៀន​សូត្រ​ ដើម្បី​អោយ​ក្តី​ស្រមៃ​របស់​យើង​ក្លាយ​ជា​ការ​ពិត​នៅ​ថៃ្ង​ណា​មួយ​ ហើយ​ក្តី​ស្រមៃ​នោះ​សោត​ត្រូវ​តែ​ភ្ជាប់​ជាមួយ​ការ​គិត​គូរ​និង​ចែករំលែក​ទៅដល់​ប្រជាជន​ក្រីក្រ​ អ្នក​ខ្វះ​លទ្ធភាព​ ដើម្បី​អោយ​ពួក​គេ​មាន​ឱកាស​អភិវឌ្ឍន៍​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​ កូនចៅ​ជំនាន់​ក្រោយ​របស់​ពួក​គេ​បន្ត​ទៀត​ នោះ​មានន័យ​ថា​ យើង​នឹង​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​ជោគជ័យ​ពិត​ប្រាកដ​ហើយ​ត្រូវ​បាន​ប្រជាជន​ស្រលាញ់​ចូលចិត្ត​ទុក​ជា​បុគ្គល​គំរូ"​។ 
 
តារា​សម្ដែង និង​​​​ជា​ពិធីការិនី​រូប​នេះ បាន​បញ្ជាក់​ថា៖ "អាច​និយាយ​បាន​ថា​ ខ្ញុំ​ទើប​តែ​ឃើញ​លោក​ឧកញ៉ា​ ម៉ុង​ រិទ្ធី​ ម្នាក់​គត់​ក្នុង​ចំណោម​ឧកញ៉ា​ៗ​ អ្នក​មាន​លុយ​រាប់​លាន​ ដែល​គិត​គូរ​ពី​សុខទុក្ខ​ពិត​ប្រាកដ​របស់​ប្រជាជន​ យុទ្ធសាស្ត្រ​នៃ​ការ​ជួយ​មនុស្ស​របស់​លោក ​គឺ​ចាប់​ផ្ដើម​ពី​ A-Z មិនមែន​គ្រាន់​តែ​ជា​ការ​ជួយ​ដោយ​យក​ត្រឹម​តែ​ថត​រូប​ដាក់​ Facebook ហើយ​បង្អួត​បង្ហាញ​តែ​សំភារះ​និយម​ថ្លៃ​ៗ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ"។​
 
"ប្រសិន​បើ​អ្នក​មាន​ស្រុក​ខ្មែរ​ដក​តែ​លុយ​ទិញ​កាបូប​ សំភារះ​ថ្លៃ​ៗ​ខ្លះ​ៗ​ មក​ជួយ​ប្រជាជន​ក្រីក្រ​ រឺ​ក៏​ចូល​រួម​ឧបត្ថម្ភ​គាំទ្រ​ការងារ​មនុស្សធម៌​តាម​សមាគម​ន៍​ អង្គការ​ផ្សេង​ៗ​ជា​រៀង​រាល់​ខែ​ រឺ​ពេល​ចុះ​យុទ្ធនា​ការ​ផ្សេង​ៗ នោះ​ភាព​ក្រីក្រ​របស់​ប្រជារាស្ត្រ​ខ្មែរ​នឹង​កាត់​បន្ថយ​បាន​លឿន​​ ហើយ​អស់​លោក​នឹង​ត្រូវ​បាន​គេ​កត់សំគាល់ ​និង​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្ត្រ​ល្អ​ជាក់​ជា​ពុំ​ខាន..!!! Just My Idea..!!!” ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -