ក្រោយពីមានព័ត៌មាន ជាច្រើនពាក់ពន្ធ័ នឹងជំងឺ របស់ កញ្ញា ខេមរៈស្រីពៅ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ និង ជាប្អូនស្រីបង្កើតរបស់ លោក ខេមរៈ សិរីមន្ត ថានាងមានជំងឺ ធ្ងន់រហូតដល់ថ្នាក់ ដេកលើស្លឹកចេក ដោយសារតែ ប្រតិកម្មស្បែក រួចមក លោក ខេមរៈ សិរីមន្ត បានធ្វើការបង្ហោះវិដេអូ ធ្វើការបកស្រាយ។ ទោះជាយ៉ាងណា ការបង្ហោះវិដេអូ បកស្រាយ របស់លោក ខេមរៈសិរីមន្ត ហាក់ដូចមិនបានផលសោះ ដោយសារតែ ទស្សនិកជនជាច្រើន ចង់អោយ ខេមរៈស្រីពៅ ធ្វើការ ចេញមុខបកស្រាយដោយផ្ទាល់។ មកទល់នឹងពេលនេះ ទំព័រ Facebook ដែលមានឈ្មោះថា “ខេមរៈ ស្រីពៅ Khemarak Sreypov” បានធ្វើការ បង្ហោះជាសារ ប្រាប់ដល់ទស្សនិកជន និងអ្នកគាំទ្រថា “ធូរហើយ fans” ដែលក្នុងនោះបានបញ្ជាក់ថា នាងកំពុងស្ថិតនៅប្រទេសថៃ៕


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -