តារា​កំប្លែង និង​ជា​តារា​ចម្រៀង នាយ ចឺម ម្សិលមិញ​ត្រូវ​បាន Cameramen របស់​ Sabay ប្រទះ​ឃើញ និង​​ថត​បាន​រូប​ភាព​ពេល​ក្មួយ​ប្រុស​ នាយ​ក្រូច ​រូប​នេះ​ទៅ​ថត​ខារ៉ាអូខេ សម្រាប់​ត្រៀម​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ឲ្យ​ផលិតកម្ម​សាន់ដេ។ អ្វី​ដែល​ធ្វើឲ្យ​តារា​ដទៃ​ដក​ក​ចំហ​មាត់​មើល​ទៅ​​តារា​ប្រុស​មាន​ស្រុក​កំណើត​នៅ​កំពង់ស្ពឺ​រូប​នោះ ដោយសារ​តែ​នាយ​ជិះ​ឡាន Hummer ដែល​ជា​ប្រភេទ​រថយន្ត​កម្រ​ឃើញ​មាន​តារា​ស្រុក​ខ្មែរ​ប្រើ។ យើង​នៅ​មិន​ទាន់​ដឹង​ទេ​ថា​ឡាន Hummer នោះ​ជា​របស់ នាយ ចឺម ផ្ទាល់​ឬ​យ៉ាង​ណា​នោះ​ទេ។

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -