យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា អ៊ីនធឺណេតគឺជាកន្លែងដែលពោរពេញទៅដោយរូបភាពទាក់ទាញភ្នែកមនុស្សដែលនិយមលេងអ៊ីនធឺណេត ជាពិសេសមិត្តបុរសៗ។ ប៉ុន្តែមានរូបភាពខ្លះគ្រាន់តែជាការកាត់តដើម្បីបំពេញការសប្បាយរបស់ភ្នែកអ្នកមើលប៉ុណ្ណោះ។
មនុស្សអះអាងថា ភាពខុសប្លែកគ្នាតែបន្តិចអាចធ្វើឡើងបានតាមរយៈការប្រើល្បិចថតរូប ឬការបង្វែរមុំថតតែបន្តិចបន្តួចតែប៉ុណ្ណោះ។
នេះគឺជារូបភាពស្រីកូរ៉េដ៏ស្រស់ស្អាតម្នាក់ ដែលពិតជាទាក់ទាញចំណាប់អារម្មណ៍របស់អ្នលលេងអ៊ីនធឺណេតយ៉ាងខ្លាំង។ បុរសជាច្រើនអះអាងថា ពួកគេបានលង់ស្នេហ៍លើនាងរួចទៅហើយ គ្រាន់តែបានឃើញរូបថតនាងភ្លាម។ ប៉ុន្តែពួកគេបែរជាភ្ញាក់ផ្អើលពេលបានឃើញរាងកាយរបស់នាង។
ជាការពិត នារីម្នាក់នេះគឺជាអត្តពលិក និងជាអ្នកទៅហាត់ប្រាណជាប្រចាំ។ អ្វីដែលពិសេសគឺថា នាងអាចហាត់ឡើងសាច់ដុំខ្លាំងជាងបុរសៗទៅទៀត។
បុរសៗអះអាងថារូបសម្រស់របស់នាងគឺជាទេពអប្សរ ប៉ុន្តែរាងកាយនាងវិញរកអ្វីមកថ្លែងពុំបាននោះឡើយ!៕
- Back to Home »
- សម្រស់នាងពិតជាស្អាតអស្ចារ្យ ប៉ុន្តែពេលឃើញរាងរបស់នាងទើបដឹងថា ដល់កប៉ុនណា!