ក្មេងស្រីហ្វ៊ីលីពីនកាត់កូរ៉េអាយុ ៥ ឆ្នាំនេះក្លាយជាតារាល្បីនៅមជ្ឈិមបូព៌ា! ចង់ដឹងមូលហេតុអ្វីទេ?
ក្មេងស្រីអាយុ ៥ ឆ្នាំ ដែលគេស្គាល់ថា Breanna Youn គឺជាក្មេងស្រីតូចម្នាក់ ដែលស្រឡាញ់ការថតរូប និងវីដេអូនៅលើគណនី Instagram របស់នាង ដោយនៅលើនោះនាងចូលចិត្តបង្អួតរបស់ប្រើប្រាស់ថ្លៃៗ និងកាបូបម៉ាកល្បី។
ដោយសារម្តាយរបស់នាងតែងប្រើគណនីបណ្តាញសង្គមរបស់នាងជាប្រចាំ ក្មេងស្រី Breanna ឥឡូវបានក្លាយជាតារាល្បី និងមានអ្នកគាំទ្រលើ Instagram ដល់ទៅ ១,១ លាននាក់។
អ្វីដែលរឹតតែអស្ចារ្យមិនគួរឱ្យជឿអំពីរូបនាងគឺថា ពួកអ្នកកោតសរសើរដែលសុទ្ធសឹងជាសេដ្ឋីមកពីអារ៉ាប់រួមអេមីរ៉ាត់ថែមទាំងបានអញ្ជើញគ្រួសារនាងទាំងមូលនៅកូរ៉េខាងត្បូងឱ្យធ្វើដំណើរមកកាន់ទីក្រុងឌុយបៃសម្រាប់ដំណើរកម្សាន្តថ្លៃបំផុតដែលពួកសេដ្ឋីជាអ្នកប៉ាវ រយៈពេលចំនួន ២ សប្តាហ៍ទៀតផង។ ពួកគេបានស្នាក់នៅសណ្ឋាគារថ្លៃបំផុតក្នុងទីក្រុងឌុយបៃ។
ដោយសារតែសេដ្ឋីៗដែលគាំទ្រ Breanna ឪពុករបស់នាងបានសម្រេចចិត្តស្នាក់នៅមជ្ឈិមបូព៌ា និងថែមទាំងប្តូរពីកាតូលិកមកអ៊ីស្លាមទៀតផង៕
- Back to Home »
- ក្មេងស្រីហ្វ៊ីលីពីនកាត់កូរ៉េអាយុ ៥ ឆ្នាំនេះក្លាយជាតារាល្បីនៅមជ្ឈិមបូព៌ា! ចង់ដឹងមូលហេតុអ្វីទេ?