ព្រៃវែងៈនៅព្រឹកថ្ងៃទី13ខែមិនាឆ្នាំ2016វេលាម៉ោង8នឹង00នាទីមានការភ្ញាក់ផ្អេីលមួយដោយមានប្រជាពលរដ្ឋប្រទះឃេីញរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍មួយគ្រឿងបានធ្លាក់ចូលក្នុងប្រឡាយទឹកចញ្ចេីមថ្នល់ផ្លូវជាតិលេខ1ដោយមិនដឹងមូលហេតុ។ហេតុការរថយន្តក្រុងក្រឡាប់ធ្លាក់ចូលប្រឡាយទឹកខាងលេីបានកេីឡេីងនៅក្នុងភូមិជ្រលងឃំុប្រាសាទស្រុកកំពង់ត្របែកខេត្តព្រៃវែង។

ពាក់ពន្ធ័ករណីខាងលេីនេះផងដែរសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាល ស្រុកកំពង់ត្របែកបានឲអ្នកយកព៌ត័មានយេីងដឹងថា÷រថយន្តក្រុងខាងលេីគឺសមត្ថកិច្ចមិនទាន់ដឹងថារបស់ក្រុមហ៊ុនណានោះទេហេីយក៏មិនដឹងស្លាកលេខនោះដែរពីព្រោះរថយន្តធ្លាក់ចូលក្នុងប្រឡាយដែលមានទឹកជ្រៅលិចមេីលមិនដឹង។ហេីយនាពេលនេះផងដែរសមត្ថកិច្ចយេីងកំពង់តែរករថយន្តស្ទូចមកស្ទូចយករថយន្តខាងលេីនោះឡេីងមកលេីផងដែរសមត្ថកិច្ចបានបន្តទៀថាបេីតាមពត័មានពីប្រជាពលរដ្ឋបាននិយាយថារថយន្តក្រុងខាងលេីបានធ្លាក់ចូលប្ឡាយទឹកនៅម៉ោងជា7ព្រឹកថ្ងៃទី13នេះហេីយនៅក្នុងរថយន្តគឺមានតែតៃកុងតែម្នាក់ឯងប៉ុណ្ណោះក្រោពេលកេីតហេតុតៃកុងបានគេចខ្លួនបាត់។រថយន្តខាងលេីបានបុកបង្គោលភ្លេីងរបស់រដ្ឋបាក់អស់ចំនួនមួយដេីមផងដែរ៕


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -