មាសជាវត្ថុដ៏មានតម្លៃមួយ ក្នុងចំណោមវត្ថុមានតម្លៃផ្សេងៗទៀតក្នុងលោក ដោយគេប្រើប្រាស់វា ដើម្បីជាគ្រឿងលម្អ និង សម្រាប់ធ្វើជាទុនបម្រុងអន្តរជាតិផងដែរ (Intentional Reserve)។ នៅពេលថ្មីៗនេះ គណៈកម្មាធិការមាសពិភពលោក (the World Gold Council) បានបង្ហាញរបាយការណ៍ស្ដីពីប្រទេសដែលស្តុកមាសច្រើនជាងគេបំផុតក្នុងលោក ហើយខាងក្រោមនេះជាប្រទេសទាំង៥ដែលឈរនៅលំដាប់កំពូល៖
១) សហរដ្ឋអាមេរិក៖ ប្រទេសមហាអំណាចមួយនេះ មានមាសសរុបប្រមាណ៨ ១៣៣,៥ តោន និង ទុនបម្រុងអន្តរជាតិ គឺ៧២,២ ភាគរយ។
២) អាល្លឺម៉ង់៖ អតីតជើងខ្លាំងក្នុងសង្គ្រាមលោកលើកទី២នេះ មានមាសសរុបប្រមាណ ៣ ៣៨១ តោន និង ទុនបម្រុងអន្តរជាតិ គឺ៦៦,៣ភាគរយ។
៣) អ៊ីតាលី៖ មានមាសសរុបប្រមាណ ២ ៤៥១,៨តោន និង ទុនបម្រុងអន្តរជាតិស្មើនឹង៦៤ភាគរយ។
៤) បារាំង៖ មាសសរុបប្រមាណ ២ ៤៣៥,៦តោន និង ទុនបម្រុងអន្តរជាតិស្មើនឹង៦០,១ ភាគរយ។
៥) ប្រទេសចិន៖ មាសសរុបប្រមាណ ១ ៧៦២,៣តោននិង ទុនបម្រុងអន្តរជាតិស្មើនឹង១,៨ភាគរយ។