​​     ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ទន្លេ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​កំពង់​ចាម​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​បាន​បង្ហាញ​មុខ មុខ​សញ្ញា​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​កាត់​ខ្សែក និង​លូក​ហោប៉ៅ ជា​ច្រើន​នាក់ បន្ទាប់​ពី​ពួកគេ​បាន​មក​ដល់​ទឹក​ដី​ខេត្ត​កំពង់ចាម ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ទន្លេ​នេះ​ដែរ ។

មុខ​សញ្ញា​ទាំង​នោះ សុទ្ធ​តែ​ធ្លាប់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​កន្លង​ផុត​ទៅ កាល​ពី​ឆ្នាំ​២០១៤ ដោយ​ពួកគេ​សុទ្ធ​តែ​តែងខ្លួន​ហ៊ឺហា អាច​ជៀស​ផុត​ពី​ការ​សង្ស័យ​បាន​យ៉ាង​ងាយ ។ ល្បិច​របស់​ពួកគេ​មាន​ដូចជា រុញ​រទេះ​ជន​ពិកា​មក​ក្បែរ ហើយ​ឆក់​ឬ​លួច​ឥវ៉ាន់ បន្ទាប់​មក​ឲ្យ​ជន​ពិកា​នោះ​ទុក​វត្ថុ​តាង ដើម្បី​ជៀស​ផុត​ពី​ការ​សង្ស័យ​បាន​យ៉ាង​ងាយ ។

ឆ្លៀត​ឱកាស​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម សូម​ជម្រាប​ជា​ដំណឹង​ដល់​បងប្អូន ដែល​ចូល​រួម​ពិធី​បុណ្យ​ទន្លេ​ទាំង​ឡាយ​ថា បើ​សិន​ជា​ឃើញ​មុខ​សញ្ញា​ទាំង​នេះ​ហើយ សូម​មេត្តា​បង្កើន​ការ​ប្រុងប្រយ័ត្ន ហើយ​បើ​ឃើញ​មាន​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​ណា​មួយ​កើត​ឡើង សូម​ធ្វើ​ការ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -