តារាម៉ូដែលកែភេទថៃ Araya Bua គឺជាតារាថ្មីដែលកំពុងតែរះក្នុងវិស័យម៉ូដសំលៀកបំពាក់ក្នុងពិភពលោក ហើយក៏នឹងត្រៀមប្រឡងបវរកញ្ញាចក្រវាលកែភេទឬ Miss Tiffany’s Universe ក្នុងប្រទេសថៃ ដែលត្រៀមរៀបចំនៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៦ នៅខេត្ត Pattaya ខាងមុខ។
រូបភាពជាច្រើនសន្លឹករបស់តារាវ័យ២៣ឆ្នាំ បានលេចលើសារព័ត៌មានក្នុងប្រទេសថៃកាលពីសប្ដាហ៍មុន បន្ទាប់ពី Trans Model ដែលជាក្រុមហ៊ុននៅទីក្រុងញីវយ៉កក៏ដូចជាកន្លែងធ្វើការរបស់ Araya បានប្រកាសថា នាងនឹងចូលរួមប្រកួតប្រជែងបវរកញ្ញាចក្រវាលកែភេទ។Araya ដែលមានកម្ពស់ខ្ពស់និងរាងស្រស់ស្អាត ត្រូវបានគេរាយការណ៍ថា ជាតារាម៉ូដែលកែភេទទី១បានចុះកុងត្រាជាក្រុមហ៊ុនអាមេរិក។ នាងបានលេចមុខមាត់ដោយសារតារាម៉ូដែលថៃម្នាក់ឈ្មោះ Peche Di ដែលជាមនុស្សសំខាន់ក្នុងការរៀបចំយុទ្ធនាការបង្ហាញម៉ូដ Barney New York 2014៕
- Back to Home »
- គន់សម្រស់ Araya តារាម៉ូដែលកែភេទថៃដំបូងគេ ដែលចុះកិច្ចសន្យាជាមួយអាមេរិក