ភ្នំពេញ តារាសម្ដែងរាងតូចច្រឡឹងអភ័ព្វស្នេហ៍កញ្ញា សោភ័ណ្ឌ លីនដា ថ្មីៗនេះ បានចេញមុខប្រកាសក្តែងៗ បង្កការចាប់អារម្មណ៍ខ្លាំងដល់ទស្សនិកជនពិសេសបុរសៗ ខណៈដែលនាងសរសេរប្រកាសបើកចំហជាសាធារណៈនៅ លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងមិនស្រឡាញ់មនុស្សប្រុសទៀតទេ ពោលគឺចាប់ពីពេលនេះទៅនាងស្រឡាញ់ តែមនុស្សស្រីភេទដូចគ្នាទើបស្រួលចិត្ត។
តារាស្រីដែលធ្លាប់ល្បីឈ្មោះគួរសមនៅក្នុងចង្កោមអ្នកសិល្បៈកញ្ញា សោភ័ណ្ឌ លីនដាបានសរសេរបង្ហោះមានភ្ជាប់រូបថតមួយសន្លឹកនៅលើហ្វេសប៊ុកថា មានអារម្មណ៍ថាឈប់ស្រលាញ់ប្រុសៗហើយ ព្រោះពេលនេះលង់ស្នេហ៍ម្នាក់នេះហើយ។ តាមរយៈការបង្ហោះសារដូច្នេះបានធ្វើឲ្យទស្សនិកជនអ្នកគាំទ្រនៅលើហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលនិងសរសេរComment បែបចំអកលេងសើចឲ្យថា បើដូចនេះមែនប្រុសៗគ្នាយើងចប់ហើយ។
ជាមួយគ្នានេះដែរក៏មានអ្នកគាំទ្រខ្លះទៀតសួរនាំថា តើវាជាការពិតទេដែលស្រលាញ់ ស្រីដូច គ្នាឬ គ្រាន់តែនិយាយលេងទេ ? ជាចម្លើយត្រូវបានសាមីខ្លួនអ្នកនាង ឆយី ប្រាប់ឲ្យដឹងថា ចា៎ វាជាការពិត អត់មានលែងសើចមកផុសចឹងទេ។
បន្ថែមពីលើនេះតារាសម្ដែងស្រីកញ្ញា សោភ័ណ្ឌ លីនដា បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនាម៉ោង៩ និង ៣២នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ដោយស្ទាក់ស្ទើរថា ចា៎ស បង! មិនមែនជាការពិតទេ ខ្ញុំគ្រាន់តែសរសេរលេងប៉ុណ្ណោះ។ស្រលាញ់ស្រីគ្នាឯងធ្វើម៉េចកើតទៅប្រុសៗច្រើនហេតុអ្វីមិនស្រឡាញ់សុខចិត្តស្រលាញ់ស្រីគ្នាឯងនោះ។ចំណែកមនុស្សស្រីដែលថតជាមួយខ្ញុំនោះគឺគ្រាន់តែមិត្តភក្តិស្រលាញ់រាប់អានគ្នាធម្មតានោះទេ។
កញ្ញា សោភ័ណ្ឌ លីនដា បានបន្តថា បច្ចុប្បន្នមានអ្នកទាក់ទងសុំស្រលាញ់ច្រើនទាំងនៅក្នុងស្រុកនិងក្រៅស្រុកគ្រាន់តែពេលនេះមិនទាន់សម្រេចជ្រើសយកនរណាម្នាក់ឲ្យពិតប្រាកដនៅឡើយទេ។ម្យ៉ាងចង់ទុកភារកិច្ចនេះឲ្យគ្រួសារជាសម្រេចម្តង ព្រោះកន្លងមកធ្លាប់ជួបបញ្ហាឈឺចាប់នេះជាច្រើនរួចមកហើយ។ មិនតែប៉ុណ្ណោះពិតជាបើកឱកាសឲ្យអ្នកដែលស្រលាញ់ចង់បានស្មោះ ដើម្បីរស់នៅមើលថែរក្សាគ្នានាថ្ងៃអនាគត៕
- Back to Home »
- សោភ័ណ្ឌ លីនដា ឈប់ស្រឡាញ់ប្រុស ព្រោះជ្រុលលង់ស្នេហ៍នារីភេទដូចគ្នា ?