រឿងដែលលោក ប៉រ ត្រីសៈឌី (Por Tridsadee) ទទួលមរណៈភាព បានធ្វើឱ្យមហាជនមានអារម្មណ៍រន្ធត់ចិត្ត និង អាណិតអាសូរយ៉ាងខ្លាំង ប៉ុន្តែអ្នកដែលឈឺចាប់បំផុតគឺភរិយារបស់លោក ប៉រ អ្នកនាង វែនដា មុតថាសុវ័ន ហៅ បូ។ ក្រៅពីស្វាមីបានបានចាកចេញ អ្នកនាងជាមនុស្សតែម្នាក់ដែលត្រូវទទួលរាប់រងមើលថែគ្រួសារ ទាំងឪពុកម្តាយបង្កើតរបស់លោក ប៉រ ហើយនិងកូនស្រីដែលមានអាយុទើបតែ ២ ឆ្នាំ។
អ្នកនាង បូ អាចចាត់ទុកថាជានារីដែលវាសនាអភ័ព្វ ព្រោះប្តីទី ១ ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធិរបស់លោក ប៉រ មិនបានមើលថែ និង ផ្តល់សេចក្តីសុខឱ្យនាងសោះឡើយ រហូតនាងត្រូវសម្រេចចិត្តជ្រើសរើសការលែងលះ។ អ្នកនាង បូ ចាប់ផ្តើមស្គាល់ជីវិតគ្រួសារសុភមង្គលបន្ទាប់ពីអ្នកនាង និង លោក ប៉រ ចាប់ផ្តើមទាក់ទងគ្នា បើទោះជាមានមតិមួយចំនួនចោទថា លោក ប៉រ ជាជនទីបីធ្វើឱ្យគ្រួសារគេបែកបាក់ តែចំណងស្នេហ៍របស់ពួកគេក៏នៅតែរឹងមាំរហូតធ្វើឱ្យមហាជនព្រមទទួលស្គាល់ថា ស្នេហារបស់ពួកគេជាស្នេហាបរិសុទ្ធមិនបានទៅបៀតបៀនអ្នកណាឡើយ។
រយៈពេល ១០ ឆ្នាំ ដែលអ្នកនាង បូរ រស់នៅជាមួយលោក ប៉រ គឺពោរពេញដោយសេចក្តីសុខបំផុត ទោះជាពួកគេបានត្រឹមចុះសំបុត្រអាពាហ៍អាពាហ៍ មិនបានមានពិធីមង្គលការតាមប្រពៃណីក៏ដោយ ក៏អ្នកនាង បូរ បានបង្ហើបថា ត្រឹមតែប៉ុនណ្ណឹងគឺអ្នកនាងពេញចិត្ត មិនចង់មានពិធីរៀបការព្រោះគិតខ្លួនបានរៀបការរួចម្តងហើយ មិនចង់រៀបពិធីលើកទីពីរ ក្លាយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ ប៉រ។
សម្រាប់ពេលនេះ អ្នកនាង បូរ និង កូនស្រី ត្រូវរួមគ្នាពុះពារស្វែងរកថវិកាដើម្បីទ្រទ្រង់គ្រួសារ ព្រោះប្រាក់ដែលលោក ប៉រ រកបានកន្លងមក ត្រូវបង់ថ្លៃព្យាបាលអស់យ៉ាងច្រើន។ ដូចនេះ អ្នកនាង និង កូនស្រីបានព្យាយាមប្រឡូកក្នុងវិស័យសិល្បៈ ដូចជាការការថតផ្សាយពាណិជ្ជកម្ម និង បន្តការសប្បុរសធម៌ពីលោក ប៉រ ដើម្បីយកមកផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ និង ត្រៀមថវិកាសម្រាប់កូនស្រីចូលរៀន។
មានអ្នកគាំទ្ររបស់លោក ប៉រ ជាច្រើនបានសរសេរឆ្លើយតបថា ពួកគេនឹងបន្តគាំទ្រម្តាយកូនទាំងពីរនាក់នេះ ដោយលោក ប៉រ មិនបាច់បារម្ភ ហើយសូមឱ្យលោក ប៉រ បានទៅកាន់សុខគតិភព។ សូមទស្សនាវីដេអូខាងក្រោម៕